ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាផ្សព្វផ្សាយស្តីអំពី ការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សដែលប្រឡងជាប់ ឬថ្នាក់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិឆ្នាំ២០២៤ និង ភាគីពាក់ព័ន្ធនានា តាមមូលដ្ឋាន នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ឈុន ប៉ូលីណា អភិបាលរងស្រុក តំណាងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងលោកនួនសំបូរ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន  នាព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលាផ្សព្វផ្សាយស្តីអំពី ការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សដែលប្រឡងជាប់ ឬថ្នាក់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិឆ្នាំ២០២៤ និង ភាគីពាក់ព័ន្ធនានា តាមមូលដ្ឋាន នាសាលប្រជុំ សាលាស្រុករមាសហែក។

ក្នុងឱកាសនោះ លោកនួន សំបូរ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានមានប្រសាសន៏ថា សិក្ខាសាលារបស់យើងថ្ងៃនេះវិញ ដើម្បីឱ្យឱ្យការតម្រង់ទិសរបស់ប្អូនៗក្មួយៗទទួលបានជោគជ័យសូមជម្រាបជូនខ្លះៗទាក់ទងនឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនដែលខ្ញុំធ្លាប់បានដឹងដូចតទៅ ជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាជំនាញ ដែលសិក្សាមានរយៈពេលខ្លី រួមមាន៖ ជំនាញអគ្គិសនី អេ ឡិចត្រូនិក បរិក្ខារត្រជាក់ មេកានិក រថយន្ត សំណង់ និងជំនាញវិស្វកម្មលោហៈជាដើម។ 

អ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញបច្ចេកទេស ព្រមទាំងឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈទីផ្សារការងារ នៅប្រទេសកម្ពុជា កំពុងតែត្រូវការធនធានមនុស្ស លើជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់នោះ។

លោក បន្តថា តើអ្វីទៅជាសារៈប្រយោជន៍នៃការសិក្សាជំនាញបច្ចេកទេស?សារៈប្រយោជន៍នៃការសិក្សាជំនាញបច្ចេកទេសរួមមាន៖ប្រើប្រាស់រយៈខ្លី ផ្តល់អត្ថប្រយោជន៏បានច្រើន និងទទួលបានប្រាក់ខែខ្ពស់។

ឱកាសការងារលើជំនាញបច្ចេកវិទ្យាកំពុងតែតម្រូវការច្រើន ខណៈដែលធនធានមនុស្សនៅកម្ពុជា ពិសេសកម្មករជំនាញផ្នែក បច្ចេកទេសនៅមានកម្រិតនៅឡើយ ដែលបង្កភាពងាយស្រួលក្នុងការស្វែងរកការងារងាយនឹងទទួលបាន។ ផ្តល់ឱកាសដល់អ្នកបោះបង់ការសិក្សា កម្មករចំណាស្រុក និងជនក្រីក្រ ឲ្យសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកែប្រែ និងផ្លាស់ប្តូរពួកគាត់មានជំនាញពិតប្រាកដ ក្នុងការបំពេញការងារ និងប្រកបមុខរបរកស៊ី ដើម្បីចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រី និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

លោក ឈុន ប៉ូលីណា អភិបាលរងស្រុករមាសហែក បានមានប្រសាស៏ថា ក្រោមការដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបន្ថែមលើយុទ្ធ សាស្ត្រអាទិភាពនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញផងដែរនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលបានអនុ វត្តចាប់ពីឆ្នាំ២០២៣ មក។

ក្នុងនោះ លោក សូមលើកយកកម្មវិធីទី២ ដែលទាក់ទងនឹង “ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជី វៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ”។

លោកបន្តថា នៅក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ត្រង់ចំណុច បញ្ជា កោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ។ មូលធនមនុស្ស មានគុណភាពខ្ពស់ និង សុខភាពល្អ គឺជាទ្រព្យ សកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច, លើកកម្ពស់តម្លៃវប្បធម៌, និង បង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការណ៍នេះ បង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍ មូលធនមនុស្ស មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិ ភាព៥ (១). ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា (២). ការបណ្តុះបណ្តាលជំនាញបច្ចេកទេស (៣). ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន (៤). ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធ ស្បៀង និង (៥). ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌, សមធម៌ និង បរិយាបន្ត ៕

ដោយ៖ សុថាន


ចែករំលែក៖