ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានហើយ រត់គេចមិនរួចត្រូវសមត្ថកិច្ចឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យបានចំនួន០២នាក់ បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីជនជាតិបរទេសកំពុងដេីរថ្មេីរជេីង២នាក់បានហេីយព្យាយាមជិះម៉ូតូគេចខ្លួនស្របពេលកម្លាំងសមត្ថកិច្ចកំពុងល្បាតក៏ប្រដេញចាប់បានភ្លាមៗ។ 

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០និង​១៥នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ​ ឆ្នាំ​២០២៤​ ចំណុច​ខាង​ក្រោយ​សាលា​ស៊ីសុវត្ថិ​ ដែល​ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនឃាត់ខ្លួនជនសង្ស័យ​ កម្លាំងជិះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ លុះដល់វេលាម៉ោងកើតហេតុ ខាងលើ  ក៏​ស្រាប់​តែ​ឃេីញ​ជន​សង្ស័យ​ ២នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិក ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​1LE-0061 បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ របស់​នារី​ជនជាតិ​បរទេស២នាក់​​ ដែល​កំពុង​ដេីរ​ រួចជនសង្ស័យបាន បន្ថែមល្បឿនរត់គេចខ្លួន ។

ប្រភពបានបន្ត ភ្លាមៗ កម្លាំងដែលកំពុងល្បាត ក៏ប្រទះឃើញ បានរាយការណ៍តាមវិទ្យុទាក់ទង ប្រដេញតាមជនសង្ស័យ ប្រផាត់ប្រភេីង​រហូត​ដល់​ផ្លូវ​កម្ពុជា​ក្រោម​នៅចំណុច​ស្តុប​ថ្ម​ថា​ មូលដ្ឋានខណ្ឌ ៧មករា ជនសង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​ចោល​ហេីយ​រត់​ តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​ឃាត់​បាន​ជន​សង្ស័យ​ទាំង​២នាក់​ភ្លាមៗ​ ម៉ូតូធ្វើសកម្មភាព និងដកហូតទូរស័ព្ទដៃ របស់ជនរងគ្រោះបានមកវិញផងដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនខ្លួន ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី កសាងសុំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖