ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួលបទអន្តរាគមន៍សម្រាប់ត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង ណន រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការ សម្របសម្រួលបទអន្តរាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួលបទអន្តរាគមន៍សម្រាប់ត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានវត្តមានចូលរួមពី លោក លោកស្រី អនុរដ្ឋលេខាធិការ លោកអគ្គនាយក លោក លោកស្រី ថ្នាក់ដឹកនាំ អញ្ជើញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្តផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារៀបចំរបៀបវារ: និងបទអន្តរាគមន៍ សម្រាប់កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង ដែលនឹងបធ្វើឡើងនាពេលខាងមុខ។

ក្នុងនោះដែរ គឺអង្គប្រជុំបានពិនិត្យបញ្ជាក់នូវកិច្ចសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការរៀបចំពិធីសន្និបាតប្រចាំឆ្នាំរបស់ក្រសួង អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយស ដែលនឹងអញ្ជើញចូលរួម ទៅតាមផែនការដូចបានគ្រោងទុក៕

ដោយ ៖ សិលា


ចែករំលែក៖