ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែធ្នូ  ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុរដ្ឋលេខាធិការ នាយក នាយករងសាលា លោក លោកស្រីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដៃគូសហការ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋាន សរុបចំនួន ១២០រូប នៅសណ្ឋាគារភ្នំពេញ។

ថ្លែងនាឱកាសបើកសន្និបាត លោកបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលរួមគ្នាសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលទាំង មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីថ្នាក់ក្រោមជាតិ។ ទន្ទឹងនឹងនោះដែរ លោក ក៏បានផ្តាំផ្ញើដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវផ្តោតយកចិត្តទុកដាក់លើការបណ្តុះបណ្តាលដល់ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ឃុំ សង្កាត់៕

ដោយ ៖ សិលា


ចែករំលែក៖