ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមចូលលួចម៉ូតូនៅបន្ទប់ជួលអស់ចំនួន៤គ្រឿងសមត្ថកិច្ចកំពុងតាមប្រម៉ាញ់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់ បានដើរចូលបន្ទប់ជួលមួយកន្លែង និងបានលួចម៉ូតូ អស់ចំនួន៤គ្រឿង បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ម៉ូតូ ទាំងព្រឹកនិងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន ខណៈសមត្ថកិច្ចកំពុងតាមប្រម៉ាញ់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ថា ពិតជាមានករណីជនសង្ស័យលួចម៉ូតូប្រាកដមែន។

ដោយនៅថ្ងែទី២១ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង៩ព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋាលបាវិតបានទទួលពាបណ្ដឹងមួយច្បាប់ពី ឈ្មោះហ៊ុនគឹមសានភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែ មានមុខរបរ បុគ្គលិក កាសុីណូមានទីលំនៅភូមិអង់ជើង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

ថាកាល នៅវេលាម៉ោង១នឹង៣០នាទី ទាបភ្លឺឈានចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ មាន ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណមួយក្រុម មានគ្នា៤ទៅ៥នាក់បានចូលទៅលួចម៉ូតូបាន៤គ្រឿងនៅចំណុចបន្ទប់ជួលមួយកន្លែងផ្លូវព្រៃយាយស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ម៉ូតូដែលបានបាត់មាន៖

១.ម៉ាកហុងដាឌ្រីម ស៊េរី២០២៤ ពាក់ស្លាកលេខបាត់ដំបង.1. AW.4270.មាន.G.P.S.។

២. ម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ធំ1.P.4543។

៣ ម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ.ភ.ព.i.J.4133។

និងទី៤ ម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ1. J.L4739.។

ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ច មូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកាស្រាវជ្រាវកំណត់រកមុខសញ្ញា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕

ដោយ៖ សុថាន


ចែករំលែក៖