ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ៅ ធនិន អនុញ្ញាតឱ្យប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ចូលជួបពិភាក្សាការងារ ដើម្បីធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ក្នុងខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានជួបដើម្បីធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ក្នុងខេត្តកំពត លើកយកនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍផលិតផលសេវាកម្មនិងសប្បទាទ្រទ្រង់ទេសចរណ៍។ 

ក្នុងការជួបដើម្បីពិភាក្សារៀបចំផែនការយុទ្ធសាស្រ្តសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិក្សាលើទីតាំងតំបន់ទេសចរណ៍ដែលមានស្រាប់ (តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍បេតិកភណ្ឌ-វប្បធម៌ និងទេសចរណ៍កែច្នៃ ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត ឱ្យមានភាពទាក់ទាញ ឈានមុខប្រកបដោយភាពសម្បូរបែប មានសក្តានុពល និងមានភាពទាក់ទាញទាំងទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖