ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ពេជ សោភ័ន ៖ «ភាពជាអ្នកដឹកនាំ 4 Hs»

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ ចែករំលែកចំណេះដឹងអំពី  «ភាពជាអ្នកដឹកនាំ 4 Hs»ដោយលោកបញ្ជាក់ថា ៖ 

• មនុស្សគ្រប់រូបសុទ្ធតែមានភារកិច្ចនិងតួនាទីជាអ្នកដឹកនាំ… ដឹកនាំក្នុងគ្រួសារ ថ្នាក់រៀន សាលារៀន អង្គភាព គ្រឹះស្ថាន សហគ្រាស សង្គម…

• “ភាពជាអ្នកដឹកនាំ” គឺជាការរួមបញ្ចូលគ្នានូវជំនាញខាង “បញ្ញា” និង “អារម្មណ៍”  Intelligence Quotient (IQ) និង Emotional Quotient (EQ) 

• “បញ្ញា” IQ សំដៅជាចម្បងលើសមត្ថភាពនៃការយល់ដឹងដូចជា ហេតុផលឡូសុីក ការដោះស្រាយបញ្ហា និងជំនាញវិភាគ… រីឯ”បញ្ញាអារម្មណ៍” EQ សំដៅលើសមត្ថភាពរបស់អ្នកសម្រាប់ការយល់ដឹងនិងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ការយល់ចិត្តអ្នកដទៃ ការកសាងទំនាក់ទំនងរវាងបុគ្គល និងការមានឥទ្ធិពលលើអារម្មណ៍របស់មនុស្សជុំវិញអ្នកផងដែរ

• “បញ្ញាអារម្មណ៍” EQ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការគ្រប់គ្រងនិងដឹកនាំប្រកបដោយប្រសិទ្ធភាព ហើយត្រូវបានគេមើលឃើញថាជាកត្តាកំណត់នូវ ភាពជោគជ័យរបស់អ្នកគ្រប់គ្រងនិងអ្នកដឹកនាំ…៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖