ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្ត បង្ក្រាបក្រុមក្មេងទំនើង នៅមូលដ្ឋានខ្លួន ឱ្យបានម៉ឺងម៉ាត់

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។

    ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យិបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យិក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។

        ឯកឧត្តម ឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយះពេលថ្មីៗនេះតាមមូលដ្ឋាន។ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំនិងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឲ្យិសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ជាមួយគ្នានេះយើងត្រូវធ្វើឲ្យិដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់  ជាដើម ។

ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឪ្យិបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន។ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកំលាំងនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ទប់ស្កាត់ក្មេងទំនើងឱ្យបានដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។

     ឯកឧត្តមអភិបាលក៏បានណែនាំឲ្យិអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យនិងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន។យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។

       ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយឡែកចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។

          ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ ។ 

        ឯកឧត្ដមឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។ ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។

        ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យឆ្លងឆ្នាំនិងចូលឆ្នាំសកល២០២៥ខាងមុខ។ត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។ ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឲ្យិបានច្បាស់លាស់ដាក់ក្នុងកំរិតណាទីតាំងណាទំហំប៉ុណ្ណានិងត្រូវមានច្បាប់ត្រឹមត្រូវ។ជាមួយគ្នានេះត្រូវចលនាប្រជាពលរដ្ឋឲ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជាក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សំរាប់ពិធីនាថ្ងៃទី២៩ខាងមុខជាបញ្ហាចាំបាច់បំផុតឲ្យកាន់តែបានល្អប្រសើរ៕

ដោយ ៖ សំរិត


ចែករំលែក៖