ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរត់គេចផុតពីការ បាញ់ប្រហារពីជនបង្កជនជាតិថៃដូចគ្នាបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅវេលាម៉ោងជាង៩យប់ថ្ងៃទី២៦ធ្នូ២០២៤ ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកមេភូមិបន្តថា ករណីខាងលើនេះអាចជារឿងគំនុំ ចំពោះករណីបាញ់នោះដែរជនសង្ស័យនឹងជនរងគ្រោះគឺជាជនជាតិថៃ លោកបន្ថែមថាៈមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមានគ្នា២នាក់ ចំណែកជនសង្ស័យជិះម៉ូតូZoomerពណ៌ខ្មៅមានគ្នា៣នាក់កាំភ្លើងខ្លី២ដើមលុះជនរងគ្រោះជិះដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យធាក់ម៉ូតូឲ្យដួលរួចទាញកាំភ្លើងខ្លីមកបាញ់ប្រហារចំនួន១០គ្រាប់ទៅជនរងគ្រោះដោយឡែកជនរងគ្រោះម្នាក់ទៀតបានរត់គេច ប៉ុន្តែបើជនសង្ស័យបាញ់ប្រហារក៏រងរបួសឫក៏អាចស្លាប់ដូចគ្នា តែជនសង្ស័យមិនបាញ់ដោយសារបាញ់តែគូរភាគីទំនាស់តែប៉ុណ្ណោះ។ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ទោះយ៉ាងណានៅកន្លែងកើតហេតុគេឃើញមានសមត្ថកិច្ចចុះស្រាវជ្រាវដើម្បីរកមុខសញ្ញាដើម្បីមកសួនាំនិងចាត់ការតាមផ្លូវច្បាប់។
លោកមេភូមិបញ្ជាក់ថា ជនបរទេសដែលត្រូវជនបរទេសបាញ់ប្រហារនោះបានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកដីថ្មី។ ចំពោះសពជនរងគ្រោះជនជាតិថៃត្រូវបានគេតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកដីថ្មីនៅថ្ងៃទី២៧ខែឆ្នាំដដែលដើម្បីរង់ចាំមន្ត្រីជំនាញពិនិត្យ។ដោយឡែកនៅកន្លែងកើតហេតុនៅថ្ងៃទី២៧ធ្នូនេះដែរគេឃើញមន្ត្រីជំនាញខេត្តចុះមកធ្វើកោសល្យវិច័យដើម្បីរកវត្ថតាងបន្ថែមនិងដាក់បន្ទុកទៅលើជនបង្ក រហូតកំណត់មុខសញ្ញាឈានដល់ចាត់ការតាមវិធានការច្បាប់ ៕

ដោយ ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច