កាលពីថ្ងៃទី 26 ខែធ្នូ មន្ត្រីអាមេរិកបាននិយាយថា មនុស្ស 3 នាក់ត្រូវបានបាញ់សម្លាប់ និង 1 នាក់ត្រូវបានចាក់សម្លាប់នៅថ្ងៃបុណ្យណូអែល នៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 26 ខែធ្នូ អ្នកនាំពាក្យប៉ូលិសទីក្រុង Phoenix បាននិយាយថា ពួកគេបានទទួលរបាយការណ៍អំពីការបាញ់ប្រហារដែលបានកើតឡើងនៅម៉ោងប្រហែល 9:45 យប់នៅភោជនីយដ្ឋានមួយនៅខាងក្រៅកន្លែងត្រួតពិនិត្យសន្តិសុខនៅស្ថានីយទី 4 នៃកំពង់ផែ Phoenix Sky Harbor ដែលជាអាកាសយានដ្ឋានធំជាងគេរបស់ទីក្រុង។
នៅកន្លែងកើតហេតុ ប៉ូលិសបានរកឃើញមនុស្សបីនាក់រងរបួសដោយការបាញ់កាំភ្លើង និងមនុស្សទីបួនម្នាក់ត្រូវគេចាក់នៅចំណតរថយន្តព្រលានយន្តហោះ។ មនុស្សទាំង៤នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះស្ត្រី១នាក់មានសភាពធ្ងន់ធ្ងរ ប្រុស៣នាក់មានស្ថានភាពប្រសើរ។
ស្ថានីយទូរទស្សន៍ក្នុងស្រុក KNXV បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា ការបាញ់ប្រហារបានកើតឡើងនៅពេលដែលមនុស្សមួយក្រុមដែលស្គាល់គ្នាមិនយល់ស្រប និងប៉ះទង្គិចគ្នា។ ជនរងគ្រោះម្នាក់ដកកាំភ្លើងខ្លីមួយដើមបាញ់មនុស្សជាច្រើននាក់ ។ ប៉ូលិសបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ពីរនាក់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ៕ ដោយ៖ ធីរីណា
រូបថត៖ baotintuc