ខេត្តស្វាយរៀង៖ យោងតាមមន្ត្រីការិយាល័យប្រឆាំងគឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀល ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤នេះថា ជនដែលត្រូវចោទចំនួន០៥នាក់ត្រូវបានតុលាការខេត្ត ឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ខេត្ត ពាក់ព័ន្ធ ករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។
ប្រភពបន្តថា ជនដែលត្រូវចោទមានឈ្មោះ
១.ឈ្មោះ ដាម ទឹងហ្វូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ ង ធីប៊ិតទៀង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា អូសាកា និងKTV ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះល្វែងលេខB40 ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ង្វៀង វៀតអាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សាអូសាកា និង KTV ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៤.ឈ្មោះ ង្វៀង វាំងទៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សាអូសាកា និង KTV ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
និងទី៥ ឈ្មោះ ឌឹក វឿងហ៊ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខB40 ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំពោះ វត្ថុតាងដកហូតរួមមាន ថ្នាំក្រាមពណ៌សថ្លា មានចំនួន ០១ កញ្ចប់ មានទម្ងន់ ១៩,០០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេមីន
ថ្នាំម្សៅម៉ត់ពណ៌ស មានចំនួន ០១ កញ្ចប់ មានទម្ងន់ ១៣៦,៩០ ក្រាម (គិតទាំងសំបកវេចខ្ចប់)កេតាមីន
ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌លឿង មានចំនួន កន្លះកញ្ចប់ធំ និង ០១ កញ្ចប់តូច មានទម្ងន់ ៣៣២,៤០ ក្រាម (គិតទាំងសំបកវេចខ្ចប់)កេតាមីន
ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូរ មានចំនួន ០២ កញ្ចប់ មានទម្ងន់ ១២,៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅ មានចំនួន ១១៨ កញ្ចប់ មានទម្ងន់ ៧១៣,២០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
ថ្នាំម្សៅម៉ត់ពណ៌ស្វាយ មានចំនួន កន្លះកំប៉ុង និង ០១ កញ្ចប់ មានទម្ងន់ ៧៧៣,៧០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាសុី
ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ទឹកក្រូច មានចំនួន ១១ កញ្ចប់ និងកន្លះ កញ្ចប់ មានទម្ងន់ ៤.៤៧៩,៥០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្ត្រាស៉ី
ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ មានចំនួន ០១ កញ្ចប់=០២គ្រាប់ មានទម្ងន់ ១,៥០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
– ថ្នាំគ្រាប់ពណ៌ប្រផេះ មានចំនួន ០១ កញ្ចប់=០១គ្រាប់ មានទម្ងន់ ០,៥០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
– ថ្នាំម្សៅម៉ត់ពណ៌ទឹកផ្កាឈូកមានចំនួន ០១ កញ្ចប់ មានទម្ងន់ ១,៦០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេតាមីន
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ឈាមជ្រូកសញ្ញារូបសត្វសេះ មានចំនួន ០១ កញ្ចប់ មានទម្ងន់ ៦,៦០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
– ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហម មានចំនួន ០៤ កញ្ចប់ មានទម្ងន់ ១១,៧០ ក្រាម (គិតទាំងសំបកវេចខ្ចប់)អិចស្រ្តាស៉ី
– ទឹកថ្នាំ មានចំនួន ២២ ដប មានទម្ងន់ ៦៩៩,៧០ ក្រាម (គិតទាំងសំបកវេចខ្ចប់)កេតាមីន
ទម្ងន់ថ្នាំញៀនសរុប ៧.១៨៨,៦០ ក្រាម (គិតទាំងសំបកវេចខ្ចប់)
– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង
– លិខិតឆ្លងដែនចំនួន ០២ ក្បាល
– ថាស់សម្រាប់ដាក់ថ្នាំញៀនចំនួន ០២
– ម៉ាស៊ីនសម្រាប់អ៊ុតកញ្ចប់ថ្នាំញៀនចំនួន ០១ គ្រឿង
– អត្តសញ្ញាប័ណ្ណវៀតណាមចំនួន ០១ សន្លឹក
– ពិលឆក់ចំនួន ០១ គ្រឿង
– ទូរស័ព្ទចំនួន ០៧ គ្រឿង ។
– ម៉ាស៊ីនសម្រាប់ក្រឡុងគ្រឿងញៀនចំនួន ០២ គ្រឿង
– សម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពដដែលបន្តថា នៅវេលាម៉ោង ០០ និង ៤៥ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណី ផលិត រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាង ផងដែរ ៕
ដោយ៖ សុថាន