ភ្នំពេញ៖ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ មិនឱ្យកើតមានកើតឡើងក្នុងមូលដ្ឋាន ជាពិសេសក្មេងទំនើង ជារៀងរាល់យប់កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌទាំង១៤ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានី បានដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យតាមតំបន់សប្បាយភាពនានាក្នុងភូមិសាស្ត្រខណ្ឌរបស់ខ្លួន។
ជាក់ស្ដែងនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង១៧នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនេីងមួយក្រុម ចំនួន០៧នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
វត្ថុតាងដកហូត៖ ម៉ូតូបីគ្រឿង (Honda dream, JPX និងBet)។
បច្ចុប្បន្នក្មេងទំនើងខាងលើ បានបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ អរុណរះ