អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី២៦ ខែធ្នូថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើកិច្ចចរចាពាក់ព័ន្ធ ដើម្បីបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពប្រកបដោយប្រសិទ្ធភាពរយៈពេលយូរ ខណៈពេលជាមួយគ្នា លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះត្រូវតែមានអនុភាពរឹតបណ្តឹងស្របតាមផ្លូវច្បាប់។ នៅថ្ងៃដដែល លោកភូទីនប្រធានាធិបតីរុស្ស៊ី បានសម្តែងអាកប្បកិរិយាបើកចំហចំពោះការដែលឱ្យប្រទេសស្លូវ៉ាគីធ្វើជាវេទិកានៃកិច្ចចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » គួររំលឹកថា ប្រទេសស្លូវ៉ាគី ជារដ្ឋសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ។ បន្ទាប់ពីលោក Fizo បានឡើងកាន់តំណែងកាលពីឆ្នាំមុន លោកបានកែសម្រួលគោលនយោបាយការបរទេសរបស់ប្រទេសស្លូវ៉ាគី ដែលថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី ហើយប្រឆាំងនឹងការផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន និងប្រឆាំងការដែលអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូ។ លោកក៏ជាមេដឹកនាំអឺរ៉ុបមួយរូបដ៏កម្រមានដែលនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ី៕
ដោយ ៖ សិលា