ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសពីរនាក់បាននាំគ្នាទៅងូតទឹកប្រឡាយចម្ងាយ ៣០០ ម៉ែត្រខាងលិចភូមិទ្រលោក ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។
នគរបាលស្រុកព្រះនេតព្រះបានឱ្យដឹងថា÷ ក្មេងប្រុសរងគ្រោះទាំងនាក់មានឈ្មោះ១-មឿន កូមីន អាយុ ១១ ឆ្នាំ ។២-មាស សៀន អាយុ១០ឆ្នាំ ។ ក្មេងទាំង២នាក់រស់នៅភូមិទ្រលោក ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ជាមួយជីដូនចាស់ជរាដោយឪពុកម្ដាយរវល់ទៅធ្វើការនៅប្រទេសថៃ ។
នគរបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា÷ នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះទាំង២នាក់បាននាំគ្នាទៅងូតទឹកប្រឡាយចម្ងាយ៣០០ម៉ែត្រខាងលិចភូមិ ហើយក៏បានលង់ទឹកស្លាប់ទាំង២នាក់ ។ សពក្មេងប្រុសទាំង២នាក់បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច័យរួច៕
ដោយ៖ វណ្ណា