ភ្នំពេញ ៖ ក្រុមសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជួយត្រួតពិនិត្យមើលអ្នកលក់ដូរតាមមាត់ទន្លេយ៉ាងអនាធិបតេយ្យ ហើយតែងតែបង្កបញ្ហាជាញឹកញាប់ ! ចៀសវាងក្លាយជាហិង្សាធ្ងន់ធ្ងរ។
បើយោងតាមវីដេអូពីប្រភព Facebook គឺជម្លោះនេះអ្នកលក់ដូរមុខព្រះបរមរាជវាំងរកស៊ីយ៉ាងអនាធិបតេយ្យ ហើយបង្កជម្លោះគ្រាន់តែរឿងបន្តិចបន្តួច គ្មានការយោគយល់គ្នាទៅវិញទៅមក បង្ករំខានដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ហើយបើសមត្ថកិច្ច អាជ្ញាធរហាមឃាត់ មិនអោយលក់ តាំងចោទប្រកាន់ថា ធ្វើបាបប្រជាពលរដ្ឋ តាមពិត អ្វីៗកើតឡើងដោយសារខ្វះការអត់ធ្មត់ អត់ឱនអោយគ្នាតែប៉ុណ្ណោះ ហើយកាលណាបង្កើតជាទោសៈមោហៈ បង្កហិង្សាដាក់គ្នា សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ខាតបង់ការរកស៊ី អាចមានបញ្ហាប្ដឹងប្តល់គ្នា ឬសមត្ថកិច្ចឃាត់ខ្លួន យកទៅអប់រំ ឬក៏អាចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ប្រសិនបើករណីហិង្សានោះ បង្កឲ្យមានរបួសស្នាម។
សូមបញ្ជាក់ថា ៖ ករណីនេះបានកើតឡើងស្ថិតនៅមុខព្រះបរមរាជវាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា