ព័ត៌មានទាន់ហេតុការណ៍៖

សមាជិក សមាជិកាគណ:កម្មការទី១០ព្រឹទ្ធសភា ចូលជូនពរលោក ម៉ម ប៊ុននាង

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាជិក សមាជិកាគណ:កម្មការទី១០ព្រឹទ្ធសភា ដឹកដោយលោក ស៊ាក ឡេង អនុប្រធានគណ:កម្មការ បានអញ្ជើញចូលជូនពរលោក ម៉ម ប៊ុននាង ប្រធានគណ:កម្មការ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នេះបើយោងតាមប្រភព ពី ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា ។ 

លោក ម៉ម ប៊ុននាង ប្រធានគណ:កម្មការ បានលើកឡើងថា ៖ ក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាពពេញបរិបូរណ៍ បានប្រារព្ធនូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ជាច្រើន ជាអាទិ៍ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤, កិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) ជាពិសេស ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដ៏មហោឡារិកអធិកអធមនាពេល ថ្មីៗនេះ ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានមកចូលរួម ប្រកបដោយសេចក្តីសោមនស្ស និងសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖