ព័ត៌មានទាន់ហេតុការណ៍៖

ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ១០នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ០នាក់) រងរបួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ៨នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់), មិនគោរពសិទ្ឋិ ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់), និងប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ក្រោម​ពាក្យ​ស្លោក​ថា៖​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​

ដោយ​៖ តារា​


ចែករំលែក៖