ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥​ និងអរគុណក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍​ “សាទរកម្ពុជា​“ ទៅបានរលូន និងសុខសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ ថ្លែង​រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥។ ក្នុងឱកាសឆ្នាំថ្មី សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ ពូមីង បងប្អូនជនរួមជាតិទាំងអស់ សូមសមប្រកបដោយសុខភាពល្អ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ។ 

ជាមួយគ្នានេះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក៏សូមអរគុណដល់ក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងាទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍​ “សាទរកម្ពុជា​“ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់​ជាទីបំផុត ៕

ដោយ​៖ តារា​


ចែករំលែក៖