ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃពុធទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញរបាយការណ៍រយៈពេលមួយឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស អញ្ជើញចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក។
ជាក់ស្ដែងគ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែធ្នូ ឆ្នាំ ២០២៤។
ដូច្នេះគ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែល បានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ទទួលបានលទ្ធផលក្នុងតារាងលម្អិតមានដូចខាងក្រោម៖

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច