ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា និងប្រេងម៉ាស៊ូត​ (តម្លៃដដែល) សាំងត្រូវលក់តម្លៃ៣,៩៥០រៀល​ខណៈ​ម៉ាស៊ូត​ ត្រូវលក់៣,៨០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែមករា​ ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធទី​០១​ ខែមករា​ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៥នេះ សាំង (តម្លៃ​ដដែល​) ខណៈប្រេងម៉ាស៊ូតបន្ត (តម្លៃ​ដដែល​)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨០០រៀលក្នុង១លីត្រ។

ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១​ដល់ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៥ នឹងត្រូវលក់ ៤.២១២រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.០៦២រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជា​ ក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ ៣.៩៥០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៣.៨០០រៀលនៅដដែល ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

ដោយ៖ស តារា


ចែករំលែក៖