ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកនៅស្នាក់ការប៉ូលិសស្លាប់និងរបួស៧០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមានុស្ស៩ នាក់ស្លាប់និងជាង៦០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកមួយនៅខេត្ត Sinak ភាគខាងកើតប្រទេស ទួរគី។ ការវាយប្រហារនោះធ្វើឡើងដោយរថយន្តបង្កៃគ្រាប់បែក។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅក្នុងខេត្តខាងលើបានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី២៥ ខែសីហាកន្លងមក បាន ធ្វើឲ្យមនុស្ស៦៤នាក់រងរបួស និងបំផ្លាញទីតាំងប៉ូលិសស្ទើរតែទាំងស្រុង។ រូបភាពដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ទួរគីបានឲ្យឃើញថា ផ្សែងខ្មួលខ្មាញ់លេចចេញពីកន្លែងវាយប្រហារ។

មកទល់ពេលនេះមិនទាន់មានក្រុមណា មួយចេញមុខទទួលខុសត្រូវនៅឡើយ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនរបស់រដ្ឋា ភិបាលទួរគីបានចាត់ទុកថា ជាទង្វើរបស់ក្រុមខ្មាន់កាំភ្លើងជនជាតិឃើដជាអ្នកបង្កឡើង។

ក្រុមជនជាតិឃើដនៅជាប់ព្រំដែន ប្រទេសស៊ីរីរងការវាយប្រហារជាបន្តបន្ទាប់ ពីកម្លាំងទាហានរដ្ឋាភិបាល ក្រោយពេល កិច្ចពិភាក្សាស្តីពីសន្តិសុខកាលពីឆ្នាំ២០១៥ ត្រូវបែកបាក់នោះ។

ការផ្ទុះកាលពីថ្ងៃទី២៥ ខែសីហា កើត ឡើងក្រោយពេលដែលប្រទេសទួរគីចាប់ផ្តើមធ្វើយុទ្ធនាការវាយប្រហារដោយថ្មើរជើងជាទ្រង់ទ្រាយធំចូលក្នុងប្រទសស៊ីរី កម្ចាត់ក្រុមខ្មាន់កាំភ្លើងជនជាតិឃើដ៕ ម៉េវ សាធី

 

Turkey-bomb-victim-593807

 


ចែករំលែក៖