ព័ត៌មានទាន់ហេតុការណ៍៖

អារផ្ដួលឈើភ្លាត់ស្នៀតរមៀលសង្កត់ស្លាប់ម្នាក់នៅក្នុងដែនសមត្ថកិច្ចបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅកណ្ដាលព្រៃភ្នំដោយសារឈើ១ដើមធំរមៀលសង្កត់ ខណៈជនរងគ្រោះនិងបក្ខពួកអារផ្ឌួលឈើ១ដើមធំ ហើយបានរមៀលធ្លាក់ពីជុំរាលភ្នំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឲ្យរាល់ខេត្តពោធិ៍សាត់ ។

ហេតុការណ៍ដើមឈើរមៀលសង្កត់មនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ខេត្តពោធិ៍សាត់ ជាតំបន់ការពារដោយសមត្តកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្តកិច្ចស្រុកក្រភ្នំក្រវាញបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ជឿន ចាប់ថាវ ហៅបារាំង ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ប្រភពបន្តថាជនរងគ្រោះបានស្លាប់ដោយសារដើមឈើ១កំណាត់ មុខកាត់អង្កត់ផ្ចិតទំហំ ១,៤០ម៉ែត្រមានប្រវែង៣ម៉ែត្ររមៀលធ្លាក់ចុះពីជុំរាលភ្នំសង្កត់ ហើយដើមឈើទំហំយក្ស១កំណាត់នេះមានឈ្មោះ(រាជកុល) ខណៈជនរងគ្រោះនិងបក្ខពួក៣ទៅ៤នាក់ផ្សេងទៀតនាំគ្នាអារផ្ដួលលរលំត្រង់ចំណុចកើតហេតុ រួចពួកគេនាំគ្នាអារកាត់ជាកំណាត់ៗដើម្បីអារច្រៀកជាសន្លឹកៗ ប៉ុន្តែជាអកុសល់ក៏ត្រូវផ្លាត់ស្នៀតឈើរមៀលសង្កត់ស្លាប់ម្នាក់តែម្ដង។

ប្រភពដដែលបន្តទៀតថាក្រោយពីសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាមនោះ កម្លាំងបានបែងចែកចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ជៀសវាងជាប់ពាក់ព័ន្ធការសង្ស័យករណីឃាត់កម្មផ្សេងៗ រួសក៍បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

ses (1) ses


ចែករំលែក៖