ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកសន្ទុកប្រគល់គ្រាប់មិនទាន់ផ្ទុះប្រភេទ B52 មួយគ្រាប់ដល់ក្រុមកម្ចាត់មីននៅកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ធំ៖គ្រាប់មិនទាន់ផ្ទុះ សល់ពីសម័យសង្រ្គាមអាមេរិក ប្រភេទB52 មួយគ្រាប់ ត្រូវបានក្រុមអ្នកធ្វើថ្នល់បានជីកកាយយកអាចម៍ដីក្រហម នៅក្នុងភូមិ ជីវ័ន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទះឃើញនៅក្នុងដី ជម្រៅ៣ម៉ែត្រ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ឃុំកកោះ បន្ទាប់មកត្រូវបានអធិការស្រុកសន្ទុករាយការណ៍ទៅក្រុមកម្ចាត់មីនកម្ពុជា ។

តាមប្រភពព័ត៌មានពីលោក ភឹម ភឿន  អធិការរងស្រុកសន្ទុកបានឲ្យដឹងថា គ្រាប់នោះជាប្រភេទគ្រាប់់ទម្លាក់ពីលើយន្ដហោះ ដែលផលិតនៅប្រទេសអាមេរិក វាមានសភាពចាស់ច្រេះចាប់នៅមិនទាន់ផ្ទុះ មានអក្សរ MK52 USA ដែលសល់កាលពីជំនាន់សង្រ្គាមជាមួយនឹងអាមេរិក ត្រូវបានប្រគល់ឲ្យក្រុមកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦៕ ប៊ុន រិទ្ធី

ses (1) ses ses (2)


ចែករំលែក៖