ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែ ធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែ មករា ឆ្នាំ ២០២៥។ 

ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធាន-អនុប្រធានផែនលោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រុំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង ទទួលមុខព្រួញនីមួយៗ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាខ្ជាប់ខ្ជួន និងល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖