ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ពីលទ្ធផល នៃការបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថាគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល សរុបចំនួន ១១២៨៥ ច្បាប់ ។

 ប្រភពខាងលើនេះបានបញ្ជាក់ថាក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយ សប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាច។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមាន៖ក្រសួង-ស្ថាប័ន ចំនួន ១ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។រាជធានី-ខេត្ត ចំនួន ០៩ ៖ ១.ខេត្តប៉ៃលិន, ២.ខេត្តកំពង់ចាម, ៣.ខេត្តព្រៃវែង, ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តមណ្ឌលគិរី ៦.កំពង់ឆ្នាំង។

សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៥ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ លេខ ០០៦/២៤ ស.ជ.ណ. ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ ៖ សិលា


ចែករំលែក៖