ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ៖ រសជាតិស្តៅឬម្រះអាចល្វីងបន្តិច អ្នកខ្លះអាចពិបាកលេប តែមានគុណប្រយោជន៍ធំធេងណាស់

ចែករំលែក៖

ភ្នំពេញ ៖ រសជាតិស្តៅឬម្រះអាចល្វីងបន្តិច អ្នកខ្លះអាចពិបាកលេប តែមានគុណប្រយោជន៍ធំធេងណាស់, ដូចគ្នានឹងប្រសាសន៍របស់លោកគ្រូបណ្ឌិតសភាចារ្យ សុខ ទូច រឿងសមាធិអញ្ចឹងដែរ ដែលអ្នកខ្លះ ពិបាកទទួលយក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានថ្លែងបែបនេះកាលពីល្ងាចម្សិលមុិញ។ 

លោកបណ្ឌិត គិន ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចង់និយាយថា ៖ គោលបំណងពិតប្រាកដរបស់លោកគ្រូ គឺលោកចង់ទូន្មានឱ្យយុវជន តស៊ូ ឧស្សាហ៍ ព្យាយាមរៀនសូត្រ កុំទម្រាន់ ហើយត្រូវមូដៃអាវ លាត់ជើងខោប្រយុទ្ធនឹងការងារគ្រប់បែបយ៉ាង គាត់មិនមែនណែនាំឱ្យក្មេងយកដាវយកលំពែងទៅកាប់ចាក់គ្នាឯណា។

លោកបណ្ឌិត គិន ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ៖ រយៈពេលជាង២៤ឆ្នាំហើយ ដែលខ្ញុំជាកូនសិស្សគាត់ និងជាកូនចៅគាត់នៅកន្លែងការងារ គាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំ ឱ្យប្រឹងប្រែងរៀនសូត្រទាំងចំណេះដឹងវិទ្យាសាស្ត្រ ទាំងចំណេះដឹងពីសង្គមមនុស្ស និងប្រយុទ្ធនឹងការងារជាមួយនឹងគោលដៅច្បាស់លាស់។ អ្នកហ៊ាននិយាយត្រង់ដូចគាត់ មិនមានច្រើនទេក្នុងសង្គមយើង, គាត់បានរួមចំណែកច្រើនណាស់សម្រាប់សង្គមមួយនេះ ហើយច្រើនហៅមិនឮបើធៀបនឹងអ្នកដែលជេរគាត់កប់ៗមាត់ ដែលខ្លួនឯងមិនបានរួមចំណែកអ្វីបន្តិចណាសោះសម្រាប់សង្គមជាតិមួយនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖