អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣ ខែ មករា សហព័ន្ធភស្តុភារកម្មនិងការបញ្ជាទិញរបស់ចិនបាន ប្រកាស ពី សន្ទស្សន៍សុទិដ្ឋិនិយមនៃ មុខ របរភស្តុភារកម្មនៅខែ ធ្នូ ឆ្នាំ ២០២៤របស់ប្រទេស ចិន ។ គេហទំព័រ «CCFR China state-controlled media » ក្រោម ការ ជំរុញនៃ ដោយ សារ គោលនយោបាយ និង ទីផ្សារ ទំហំចរាចរណ៍ទំនិញបានបន្ត កើន ឡើង សន្ទស្សន៍សុទិដ្ឋិនិយមបាន ឡើង ដល់ កម្រិត ខ្ពស់ថ្មី ក្នុង ឆ្នាំ ២០២៤ មុខ របរចរាចរណ៍ទំនិញមានភាពរស់រវើក កាន់តែ ខ្លាំង ឡើង ។
គេហទំព័រ «CCFR China state-controlled media » លោក Liu Yuhang ប្រធាន មជ្ឈមណ្ឌល ព័ត៌មានភស្តុភារកម្មរបស់ចិនបាន ថ្លែង ថា បើមើល ពី ពេញមួយ ឆ្នាំ នៃឆ្នាំ ២០២៤ ឃើញថា សន្ទស្សន៍សុទិដ្ឋិនិយមនៃ មុខ របរភស្តុភារកម្មរបស់ប្រទេស ចិន បាន លេចចេញ សភាព នឹង នរ និង កើន ឡើង ហើយការ ដំណើរការ នៃ មុខ របរភស្តុភារកម្មទាំង មូល ក៏បាន រក្សាសភាព នឹងនរ និង កើន ឡើង ផងដែរ ។ សមត្ថភាពភស្តុភារកម្មដែល មានគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និង ការ ផ្គង់ផ្គង់ ប្រកប ដោយ ភាពស៊ីសង្វាក់ គ្នា កម្រិត ខ្ពស់ ក៏បានត្រូវ លើកកម្ពស់ ជា បន្តបន្ទាប់ ប្រការ ទាំង នេះ បាន ដើរតួនាទី ដ៏សំខាន់ សម្រាប់ ការ ធានា ជា មូលដ្ឋាន ក្នុ ងការ ជំរុញ វដ្តសេដ្ឋកិច្ច ក្នុង ស្រុក និង អន្តរជាតិ ពន្លឿន ចរាចរណ៍ទំនិញ និង ធានា ឱ្យ សេដ្ឋកិច្ច ជាតិ ដំណើរ ការ ដោយ នឹង នរ ៕
ដោយ ៖ សិលា