ព័ត៌មានទាន់ហេតុការណ៍៖

លោក Joe Biden ប្រធានាធិបតីអាមេរិកច្រានចោលគម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិកដែលបង្កើតឡើងជាង១រយឆ្នាំ ក្រុមហ៊ុន Nippon Steel ជប៉ុនគ្រោងនឹងប្ដឹងរដ្ឋាភិបាលអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៤ខែមករាតាមម៉ោងក្នុងតំបន់ ទាក់ទិននឹងករណីដែលរដ្ឋាភិបាលអាមេរិកសម្រេចចិត្តរារាំងក្រុមហ៊ុន Nippon Steel ជប៉ុនមិនឱ្យទិញយកក្រុមហ៊ុនដែកថែបអាមេរិក ក្រុមហ៊ុន Nippon Steel ជប៉ុនគ្រោងនឹងដាក់ពាក្យបណ្តឹងប្ដឹងរដ្ឋាភិបាលអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » សេតវិមានបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ខែមករាថា លោក Joe Biden ប្រធានាធិបតីអាមេរិកបានសម្រេចចិត្តរារាំងកុំឱ្យក្រុមហ៊ុន Nippon Steel ជប៉ុនទិញយកក្រុមហ៊ុនដែកថែបអាមេរិក ដើម្បីហាមឃាត់បរទេសមកកាន់កាប់ក្រុមហ៊ុនអាមេរិកដ៏សំខាន់មួយនេះ។

គេហទំព័រ «CCFR China state-controlled media » លោក Joe Biden បានថ្លែងថា ប្រសិនបើគម្រោងទិញយកត្រូវបានអនុម័ត នោះ ក្រុមហ៊ុនផលិតដែកថែបធំបំផុតរបស់អាមេរិកមួយនេះនឹងត្រូវបានកាន់កាប់ដោយបរទេស ហើយបណ្តាលឱ្យមានហានិភ័យចំពោះសន្តិសុខជាតិនិងខ្សែសង្វាក់ផ្គត់ផ្គង់គន្លឹះរបស់អាមេរិក ៕

ដោយ ៖ សិលា


ចែករំលែក៖