ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ឆ្នាំ ២០២៥ ជា ខួបទី ១០០ នៃ ការ បង្កើតមេកានិចកង់ទិច(Quantum Mechanics) ហើយ ក៏ ជា ឆ្នាំ អន្តរជាតិខាង វិទ្យាសាស្ត្រនិង បច្ចេកទេស កង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេល ទើប ចូល ឆ្នាំ ថ្មី នីតិវិធីថ្មីរបស់ រដ្ឋាភិបាល អាមេរិកដែល ដាក់ កំហិត បុគ្គល និង ក្រុម ហ៊ុន អាមេរិក បណ្តាក់ទុន លើ វិស័យ បច្ចេកទេស ជឿន លឿន របស់ ចិន ដូច ជាការគណនាកង់ទិច ជា ដើម ក៏បាន ចូល ជា ធរមានជា ផ្លូវ ការដែរ ។ អ្នក វិភាគ បាន លើក ឡើង ថា អាមេរិក បាន ដាក់ សម្ពាធ ទៅលើ ការ អភិវឌ្ឍ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ខ្ពស់របស់ ចិនដោយ គិត ពី ផល ប្រ យោ ជន៍ខាង នយោបាយ ប៉ុន្តែ  ទីបំផុត ពួក គេនឹងប្រទះ ឃើញ ថា ការ ពិត ជាក់ ស្តែង គឺ ផ្ទុយពីគោល បំណ ង ។

      គេហទំព័រ «CCFR China state-controlled media » សូម បញ្ជាក់ថា បច្ចេកវិទ្យា មេកានិចកង់ទិច គឺជា វិទ្យាសាស្ត្រ ឈានមុខ គេ ក្នុង បដិវត្តន៍ វិ ទ្យា សាស្ត្រ និង ការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ដែល មាន វិស័យ ធំៗចំនួន បី គឺការ គ ណ នា កង់ទិច ទូរគមនាគមន៍ កង់ទិច និងការ វាស់ស្ទង់ លម្អិតកង់ទិច ។ ក្នុង នាម ជា ប្រទេស មហាអំណាចខាង វិស័យ វិទ្យាសាស្ត្រនិង បច្ចេកទេស ធំទាំង ពីរ លើ ពិភពលោក ចិន និង អាមេ រិក មាន ឧត្តមភាព រៀងៗខ្លួន លើ វិស័យ ធំៗទាំង បី នៃ មេកានិចកង់ទិច ។ ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ សមិទ្ធផល ច្នៃ ប្រឌិត ថ្មី នៃបច្ចេកវិទ្យា មេកានិចកង់ទិចរបស់ ប្រទេស ចិន បាន រំលេចចេញ ឥតឈប់ឈរ ដែល បានប៉ះនូវចំណុច រសើប របស់ អ្នក នយោបាយ អាមេរិក មួយ ចំនួន ។ នៅ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ ក្រោម លេសថាការ បណ្តាក់ ទុន របស់ អាមេរិក នៅប្រទេស ចិន ប្រហែល នឹង គំរាម កំហែង ដល់ សន្តិសុខជាតិ រដ្ឋាភិបាល អាមេរិក បាន ដាក់ចេញ បម្រាម ប ណ្តាក់ ទុន លើវិស័យ វត្ថុពាក់កណ្ដាលចម្លង បច្ចេកទេស កង់ទិច និង បញ្ញាសិប្បនិមិ្មតរបស់ ប្រទេ ស ចិន ហើយ ចូល ជាធរមាន នៅថ្ងៃទី ២ ខែ មករា ឆ្នាំ នេះ ។

      គេហទំព័រ «CCFR China state-controlled media » តើ ការ បណ្តាក់ទុន នៅប្រទេស ចិនម៉េចក៏បាន គំរាម កំហែង ដល់ សន្តិសុខជាតិ របស់ អា មេ រិក ទៅ ? ទាក់ទិន នឹងបញ្ហា នេះ លោក Li Donghai សាស្ត្រ ចារ្យ នៃ វិទ្យាស្ថានការ ទូត របស់ ចិន បា ន ថ្លែងថា បច្ចុប្បន្ន នេះ ការ ប្រកួតប្រជែងរវាង អាមេរិក និង ចិន មានសភាព កាន់តែ ខ្លាំង ឡើ ង ៗ ជា ពិសេស គឺ លើ វិស័យ វិទ្យាសាស្ត្រនិង បច្ចេកទេស ខ្ពស់ ។ អាមេរិក អនុវត្តនីតិវិធីថ្មី ដោ យ យក សន្តិសុខ ជាតិ ធ្វើ ជា លេស ក្នុងគោលបំណង ចង់ បង្កើន ការ ដាក់ កំហិត លើវិស័យ ប ច្ចេក ទេស ឈាន មុខ គេ ដូច ជាបច្ចេកវិទ្យា កង់ទិច ជា ដើម ដើម្បីគាបសង្កត់ ឧត្តមភាព របស់ ចិ ន ក្នុង ការ ប្រកួតប្រជែង ។ ប្រការ នេះ បាន បង្ហាញឱ្យ ឃើញនូវ ក្ដីបារម្ភ របស់ អ្នក នយោបាយ អា មេរិក ចំពោះ ល្បឿន លឿន នៃ ការ អភិវឌ្ឍ វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា របស់ ចិន ។

        គេហទំព័រ «CCFR China state-controlled media » ដោយ សារ មានទស្សនផលបូកសូន្យ បាន ជា កិច្ច សហប្រតិបតិ្តការ លើ វិស័យ បច្ចេក វិ ទ្យា រវាង ចិន និង អាមេរិក បាន ឆ្លង កាត់ ការ បត់បែនយ៉ាងខ្លាំង ក្នុង ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ។ ពី ការ ដាក់ កំហិត និង ដាក់ ទណ្ឌកម្ម ទៅលើ ក្រុម ហ៊ុន បច្ចេកវិទ្យាទំនើបរបស់ ប្រទេស ចិន ដូច ជា ក្រុមហ៊ុន ហួវៃជា ដើម ដល់ ការ ប្រើប្រាស់ មធ្យោបាយ ដូច ជា ការគ្រប់គ្រង បច្ចេកទេស ទប់ ស្កា ត់ កា រផ្លាស់ប្តូរ និង ទប់ ស្កាត់ ធនធាន មនុស្ស ជាដើម អាមេរិក បាន ដាក់ រណាំងឧបសគ្គ ដោយ ចេ តនាឥត ឈប់ឈរ ដើម្បីអនុវត្តអ្វីដែល ហៅថា សង្គ្រាម ត្រជាក់ខាងបច្ចេកវិទ្យា និង ផ្តាច់ ទំនាក់ទំនងខាង បច្ចេកវិទ្យា ។

          គេហទំព័រ «CCFR China state-controlled media » តើ នីតិវិធី ថ្មីរបស់ ភាគី អាមេរិក ស្តីពី ការ ដាក់ កំហិត លើ ការ វិនិយោគ ប្រហែល នឹង នាំ មក នូវ ផល ប៉ះ ពាល់ អ្វី ខ្លះ?របាយការណ៍ សិក្សា ស្រាវ ជ្រាវ មួយ ច្បាប់ ដែល ចេញ ផ្សាយ ដោយ វិទ្យាស្ថាន សិក្សា ស្រាវ ជ្រាវ ទំនាក់ ទំនង អន្តរជាតិ របស់ បារាំង កាលពី ខែ កក្កដា ឆ្នាំ ២០២៤ បាន បង្ហាញ ថា ការ វិនិយោគ លើ ទីផ្សារ កង់ទិច របស់ ចិន ភាគ ច្រើន គឺ មក ពី សហគ្រាស ក្នុង ស្រុក ដែលមានសមាមាត្រ លើស ពី ៣ភាគ ៤។នេះគឺ មាន ន័យ ថា នីតិវិធី ថ្មី របស់ អាមេរិក បាន ជះ ឥទ្ធិពល មាន កម្រិត ចំពោះ ប្រទេស ចិន ផ្ទុយទៅវិញ អាមេរិក ខ្លួន ឯង បែរជា នឹង រង ការ ខាត បង់ យ៉ាង ធ្ងន់ធ្ងរ។

គេហទំព័រ «CCFR China state-controlled media » បើ មើល ពី ទំនាក់ ទំនង រវាង ប្រទេស ទាំង ពីរ ទង្វើ របស់ អាមេរិក បែប នេះ ក៏ មិន សម ស្រប នឹង ស្មារតីដែល បាន ប្រកាន់ ខ្ជាប់ ជា និច្ច ក្នុង កិច្ច សហប្រតិបត្តិការ ផ្នែក បច្ចេកវិទ្យា រវាង ចិននិង អាមេរិក ដែរ។សមិទ្ធផល នៃ ការ សិក្សា ស្រាវ ជ្រាវ ជា ច្រើន បាន បញ្ជាក់ ថា ចិននិង អាមេរិក បង្កើន កិច្ច សហប្រតិបត្តិការ ផ្នែក បច្ចេកវិទ្យា ចាប់ពីទ្វេភាគី រហូត ដល់ ពិភពលោក ទាំង មូល សុទ្ធ តែ ជា អ្នក ទទួល ផល ប្រយោជន៍។ ហេតុ នេះ ហើយ បាន ជា ស្ថាប័នសិក្សា ស្រាវ ជ្រាវ វិទ្យាសាស្រ្ត និង ឥស្សរជន ជា ច្រើន នៃ ប្រទេស អាមេរិក បាន អំពាវនាវ ម្តង ហើយ ម្តង ទៀត ថា  កិច្ច សហប្រតិបត្តិការ ផ្នែក បច្ចេកវិទ្យា រវាង ចិននិង អាមេរិក វា មាន អំណោយផល ដល់ អាមេរិក ហើយ រិះ គន់ ទៅ លើ អ្នក នយោបាយ អាមេរិក ដែល ស្វែង រក ផល ប្រយោជន៍ ផ្ទាល់ ខ្លួន និង បំផ្លាញ កិច្ច សហប្រតិបត្តិការ ប្រក្រតី រវាង ប្រទេស ទាំង ពីរ។

            គេហទំព័រ «CCFR China state-controlled media » ការ ច្នៃ ប្រឌិត ថ្មីផ្នែក បច្ចេកវិទ្យារវាង ចិននិង អាមេរិក មិន មែនជា ការ ប្រកួតប្រជែង ផលបូក សូន្យនោះ ទេ តែ គឺ ជា ឱកាសរបស់គូ ភាគី។ពេល បច្ចុប្បន្ននេះ ចិននិង អាមេរិក សុទ្ធ តែ ជា អ្នក ឈាន មុខ គេ ក្នុង វិស័យ បច្ចេកវិទ្យា ខ្ពស់ ដូចជា ភាពវៃ ឆ្លាតសិប្បនិមិ្មតនិង ការ គ្រប់ គ្រង លំហ អវកាស ភាគី ទាំង ពីរ ចិននិង អាមេរិក បង្កើន កិច្ច សហប្រតិបត្តិការ វា មិន ត្រឹម តែ អាច ជំរុញ វឌ្ឍនភាព ផ្នែក បច្ចេកវិទ្យា និង ការ អភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម រៀង ៗ ខ្លួន ប៉ុណ្ណោះ ទេ ថែម ទាំង ក៏ អំណោយ ផល ដល់ ការ រួម គ្នា ឆ្លើយ តប នឹង បញ្ហា ប្រឈម ជា សកល  ជំរុញ សេដ្ឋកិច្ច សកល និង បង្កើន សុខ សុភមង្គល របស់ ប្រជាជន ពិភពលោក ទៀតផង ។ នេះ ហើយ ក៏ ជា ទំនួល ខុស ត្រូវ ពិសេសរបស់ ចិននិង អាមេរិក ដែល ជា ប្រទេស ធំ ទាំង ពីរដែរ៕

ដោយ ៖ សិលា


ចែករំលែក៖