ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ជាជនជាតិវៀតណាម ក្នុងករណីឃាតកម្ម ទៅលើបុរសម្នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ជាជនជាតិវៀតណាម ករណីឃាតកម្មទៅលើបុរសម្នាក់នៅស្រុកចន្ទ្រា។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៦នាទីយប់ថ្ងៃទី៣​ ខែមករា ឆ្នាំ២០២៥ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចនគរបាលបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យមានឈ្មោះ ង្វៀង ឌិនហឺ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

២-ឈ្មោះ តឹង យ៉ាងហាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

៣-ឈ្មោះ ចឹង យ៉ាងបាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

៤-ឈ្មោះ ហុន ថាយញឹកថាវ ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅកាស៊ីណូសៀងហៃ ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ៥-ឈ្មោះវូ បាវ

ង៉ុក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបររត់តុ ស្នាក់នៅកាស៊ីណូសៀងហៃ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។​

ចំណែកជនរងគ្រោះមានឈ្មោះ ម៉ាយ​ ទៀងដែត ​ អាយុ​៣៥ឆ្នំា​ មុខរបរបុគ្គលិកកាស៉ីណូសៀងហៃ​ ជនជាតិវៀតណាម​ មានទីលំនៅបណ្ដោះអាសន្នក្នុងកាស៉ីណូសៀងហៃស្ថិតនៅភូមិ​ចេក​ ឃុំសំរោង​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​។

ប្រភពដដែលបន្តថា  ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអំពើឃាតកម្មនៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិ​ចេក​ ឃុំសំរោង​ ស្រុកចន្ទ្រា​ នៅវេលាម៉ោង​០៨និង​០៥​នាទី​​យប់ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៥​ សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្សជាប់សង្ស័យជាជនជាតិវៀតណាមចំនួន​ ០៥​ នាក់​មកសាកសួរតែម្ដង។

បច្ចុប្បន្ន ជនជាប់សង្ស័យ​ខាងលេី​ សមត្ថកិច្ចការិយាល័យនគរបាលកម្រិតធ្ងន់កំពុងចាត់ការតាមច្បាប់។ រីឯសាកសពជនរងគ្រោះ​ត្រូវបានបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ រាជធានី​ភ្នំពេញ​ ដេីម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ សុថាន


ចែករំលែក៖