អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅដើមឆ្នាំ ២០២៥ នេះ គម្រោងវិនិយោគថ្មី ៗពីបរទេសថ្មីៗមួយចំនួនកំពុងពន្លឿនការសាងសង់នៅ កន្លែងជាច្រើននៃ ប្រទេសចិន ។ សហគ្រាសទុន វិនិយោគ ពីបរទេសមានសុទិដ្ឋិនិយមចំពោះកាលានុវត្តភាពថ្មីដែលបានមកពី ទីផ្សារដ៏ធំ កម្លាំងរស់រវើកខាងការ ច្នៃប្រឌិត និងគោលនយោបាយបើកទូលាយរបស់ចិន ហើយបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ក្នុង ឆ្នាំថ្មីនេះ មជ្ឈមណ្ឌលទិញ ទំនិញ Parkson នៅ កណ្តាល ក្រុង សៀងហៃ កំពុង ពន្លឿន ការ ជួសជុលកែ លម្អ ។ មជ្ឈមណ្ឌលទិញ ទំនិញនេះ វិនិយោគ ដោយ ក្រុមហ៊ុន បរទេស នៅ ទីក្រុង សៀងហៃមុន គេ ហើយ បាន ចុះ កុងត្រា រយៈពេល ១៥ ឆ្នាំ ជាមួយភាគីចិន ម្ដង ទៀត បន្ទាប់ ពីផុត កុងត្រា កាល ពី ពីរ ខែ មុន ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីលើការយកចិត្តទុកដាក់ខ្ពស់ ចំពោះឱកាសដែលបានមកពី ការ កើន ឡើងនៃ ការប្រើប្រាស់របស់ប្រទេសចិន សហគ្រាសទុន វិនិយោគ ពី បរទេសជាច្រើន ក៏មានសុទិដ្ឋិនិយមផងដែរលើកាលានុវត្ត ភាពដែលបានមក ពី ការ ធ្វើ ឌីជីថលបនីយកម្មវិស័យឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន ។ ក្រុមហ៊ុន ស៊ីសមួយកំពុងបន្ថែមការសាងសង់រោងចក្រថ្មីចំនួនពីរនៅក្រុង Suzhou ខេត្ត Jiangsu ។
តាមរបាយការណ៍ស្ទង់មតិ មួយ បង្ហាញឱ្យដឹងថា សហគ្រាសអង់គ្លេចនួន ៧៦% សគ្រោងនឹងរក្សាឬបង្កើនការវិនិយោគនៅក្នុងប្រទេសចិន សហគ្រាសអាល្លឺម៉ង់ចំនួន ៩២% នឹងបន្តប្រតិបត្តិ នៅក្នុងប្រទេសចិន សហគ្រាសលើសពីពាក់កណ្តាលនឹងបង្កើនការវិនិយោគនៅចិន ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ៕
ដោយ ៖ សិលា