ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ៦ ខែមករា  លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បាន ថ្លែង សុន្ទរកថា គន្លឹះ ក្នុង សន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន អាណត្តិទី២០ ។ លោកបាន គូសបញ្ជាក់ថា  ចាប់ពី ចូល យុគសម័យ ថ្មី មក   ការ គ្រប់គ្រង បក្ស យ៉ាង តឹងរឹង ដោយ គ្រប់ជ្រុងជ្រោយ និង ការប្រឆាំង អំពើ ពុករលួយ បាន អនុវត្ត ក្នុង កម្រិត ខ្លាំង មិនធ្លាប់ មាន   ហើយ ទទួល បាន សមិទ្ធផល គួរ ឱ្យ កត់សម្គាល់ ។ 

គេហទំព័រ «CCFR China state-controlled media » យើង ត្រូវ ប្រកាន់ ខ្ជាប់ ជានិច្ច នូវ ភាព មុតមាំ ក្នុង ការ បន្ត ប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ   រក្សា ភាព នឹងធឹង នៃ យុទ្ធសាស្ត្រ   រក្សា សម្ពាធ ខ្ពស់   មិនបង្អង់ដំណើរ   មិន ថមថយ   បន្ត អនុវត្ត គោលការណ៍ មិនហ៊ានពុករលួយ មិនអាច ពុករលួយ និង មិនចង់ ពុករលួយ   ដើម្បី យកឈ្នះ ក្នុង សង្គ្រាម ប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ ដ៏ ពិបាក រយៈពេលយូរ និង ជាទូទៅ៕

ដោយ ៖ សិលា


ចែករំលែក៖