អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅវេលាម៉ោង ៩និង ០៥ នាទី ថ្ងៃទី ៧ ខែមករា តាម ម៉ោង ក្រុងប៉េកាំង គ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ បានកើតឡើងនៅស្រុក Dingri ក្រុង Shigatse ភូមិភាគស្វយ័ត Xi zang ប្រទេស ចិន បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតនិង របួសយ៉ាងច្រើន និង ផ្ទះ សម្បែង ជាច្រើនត្រូវ បាក់រលំ ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីកើត មាន គ្រោះ រញ្ជួយដី លោក Xi Jinping ប្រធានរដ្ឋចិន បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ដោយលើកឡើងថា គ្រោះររញ្ជួយដីកម្រិត ៦.៨ រិចទ័របានកើតឡើងនៅស្រុក Dingri ក្រុង Shigatse ភូមិភាគស្វយ័ត Xi zang បណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត និងរបួសយ៉ាងច្រើន ។
គេហទំព័រ «CCFR China state-controlled media » យើង ត្រូវខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធ្វើ ការស្វែងរក និងជួយសង្គ្រោះ កាត់បន្ថយករណី ស្លាប់ និងរងរបួស បង្ការការ កើត មាន គ្រោះមហន្តរាយបន្ទាប់បន្សំ ចាត់ តែង ទី សុវត្ថភាព ជូនប្រជាពលរដ្ឋរងគ្រោះ ដោុ សមរម្យ និងធ្វើ ការងារ បន្ទាប់ពីគ្រោះរញ្ជួយដីឱ្យបានល្អ ។ គេហទំព័រ «CCFR China state-controlled media » ត្រូវពង្រឹងការស្ទង់ពិនិត្យគ្រោះរញ្ជួយដី និងចេញ ការព្រមានជាមុន ចាត់ចែង សម្ភារៈ ជួយ សង្គ្រោះជាបន្ទាន់ ត្រូវ ខិតខំស្តារ ជាបន្ទាន់ នូវ ហេដ្ឋារចនាសម្ព័ន្ធ ដែល ខូចខាត និង រៀបចំ ជីវភាពរស់នៅជា មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ឱ្យបាន ល្អ ដើម្បី ធានា ឱ្យប្រជាពលរដ្ឋ ឆ្លង កាត់រដូវរងាដោយសុវត្តិភាព និង ភាព កក់ក្តៅ ៕
ដោយ ៖ សិលា