ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនNippon Steel និងក្រុមហ៊ុនUS Steelប្តឹងរដ្ឋាភិបាលលោកបៃដិនជាផ្លូវការ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ ក្រុមហ៊ុនNippon Steelនិងក្រុមហ៊ុនUS Steelបានប្តឹងរដ្ឋាភិបាលលោក បៃដិន ជាផ្លូវការដោយចោទប្រកាន់លោក បៃដិន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតថាបាន«លូកដៃដោយខុសច្បាប់»ក្នុងរឿងដែលក្រុមហ៊ុនNippon Steelទិញយកក្រុមហ៊ុនUS Steelដែលជាទង្វើរំលោភសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។

គេហទំព័រ «CCFR China state-controlled media » ពាក្យបណ្តឹងមួយរបស់ក្រុមហ៊ុនទាំងពីរនេះគឺសំដៅចំពោះលោកបៃដិននិងគណៈកម្មាធិការអំពីការវិនិយោគរបស់បរទេសនៅសហរដ្ឋអាមេរិក(CFIUS)ដោយស្នើសុំឱ្យតុលាការលុបចោលដំណើរការត្រួតពិនិត្យរបស់គណៈកម្មាធិការអំពីការវិនិយោគរបស់បរទេសនៅសហរដ្ឋអាមេរិកនិងបទបញ្ជារបស់លោក បៃដិន ដែលហាមឃាត់ការទិគក្រុមហ៊ុន។ក្រុមហ៊ុនទាំងពីរនេះទាមទារឱ្យគណៈកម្មាធិការអំពីការវិនិយោគរបស់បរទេសនៅសហរដ្ឋអាមេរិកធ្វើការត្រួតពិនិត្យឡើងវិញចំពោះការទិញលក់ក្រុមហ៊ុនលើកនេះ។

គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុនទាំងពីរនេះចេញសេចក្តីថ្លែងការណ៍នាថ្ងៃដដែលថា លោកប្រធានាធិបតី បៃដិន មិនអើពើនឹងច្បាប់កំណត់ដើម្បីយកចិត្តសហជីពពាក់ព័ន្ធ។ដោយសារលោក បៃដិន លូកដៃដោយខុសច្បាប់ក្នុងរឿងទិញយកលក់ក្រុមហ៊ុនលើកនេះ ដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួន បានជាគណៈកម្មាធិការអំពីការវិនិយោគរបស់បរទេសនៅសហរដ្ឋអាមេរិកបានដកហូតឱកាសស្របច្បាប់និងត្រឹមត្រូវនៃការទិញលក់ក្រុមហ៊ុនលើកនេះ។

គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី៣ខែមករា សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា ដោយសារគិតពិចារណាពីបញ្ហាសន្តិសុខជាតិ បានជាលោកបៃដិនបដិសេធជាផ្លូវការមិនឱ្យក្រុមហ៊ុនNippon Steelទិញយកក្រុមហ៊ុនUS Steel។សេចក្តីសម្រេចចិត្តរបស់លោក បៃដិន ផ្ទុយពីវប្បធម៌វិនិយោគដោយបើកចំហរបស់អាមេរិក មានលទ្ធភាពនឹងជះឥទ្ធិពលយ៉ាងទូលំទូលាយចំពោះសេដ្ឋកិច្ចអាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖