ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យទី ៣៥ នៃក្រសួងការបរទេសចិនបានបង្ហាញខ្លួន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Guo Jiakun អ្នកនាំពាក្យ ទី ៣៥ នៃក្រសួងការបរទេសចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសាល ខៀវនៃក្រសួងការបរទេសចិននៅថ្ងៃទី ៦ ខែមករា ដើម្បីបើក សន្និសីទសារព័ត៌មានជាប្រចាំ ។

គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានថា នៅពេលអនាគត លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបកស្រាយ អំពីគោលនយោបាយការបរទេសរបស់ប្រទេសចិនឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងស៊ីជម្រៅ និងអធិប្បាយពី ការធ្វើ ទំនើបកម្មតាមបែបផែន ចិនដើម្បីឱ្យ អ្នកសារព័ត៌មាន គ្រប់រូប អាច បង្ហាញពី ប្រទេស ចិន ដ៏គ្រប់ជ្រោយជ្រោយទៅ កាន់ ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានថ្លែងថា “រំពឹងថា យើងនឹង អាច ជាមួយគ្នា ធ្វើការយ៉ាងជិតស្និទ្ធ យោគយល់ គ្នា និងគាំទ្រគ្នាទៅវិញទៅមក”។

តាមដំណឹងបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងការបរទេសចិនមាន អ្នកនាំពាក្យ ចំនួនបួនរូបគឺលោកស្រី Hua Chunying,លោកស្រី Mao Ning, លោក Lin Jian និងលោក Guo Jiakun ៕

ដោយ ៖ សិលា


ចែករំលែក៖