ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ ១៧៣នាក់ ចុះចតបន្ទាន់នៅទីក្រុងមូស្គូ

ចែករំលែក៖

យន្តហោះ Boeing 737 ដឹកអ្នកដំណើរ 173 នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Utair ត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងម៉ូស្គូ។កាលពីថ្ងៃទី 7 ខែមករា ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះ Boeing 737 ដឹកអ្នកដំណើរ 173 នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Utair ត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RIA បានឲ្យដឹងថា យន្តហោះបានជួបបញ្ហាពេលកំពុងហោះហើរពីទីក្រុង St Petersburg (រុស្ស៊ី) ទៅ Samarkand (Uzbekistan)។ បន្ទាប់មកយន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Vnukovo ។ អ្នកដំណើរ និងនាវិកទាំងអស់មិនមានរបួសទេ។
ក្រុមហ៊ុនអាកាសចរណ៍ Utair បាននិយាយថា មូលហេតុនៃការចុះចតជាបន្ទាន់គឺដោយសារតែមានបញ្ហាជាមួយនឹងឧបករណ៍រក្សាលំនឹង។
ហេតុការខាងលើកើតឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងដលើអ្នកដំណើរក្រោយពេលដែល មានករណីគ្រោះថ្នាក់យន្តហោះជាច្រើន បានកើតឡើងនៅជុំវិញពិភពលោក ក្នុងរយៈពេលជាង១ខែកន្លងមក ពិសេសគឺគ្រោះថ្នាក់ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង នាពេលថ្មីៗនេះ៕

ដោយ៖ ធីរីណា(រូបថត​៖ TTXVN)


ចែករំលែក៖