ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- តម្លៃស្រូវពី១១០០៛ទៅ១៣៥០៛ = មិនជាតម្លៃថោកទេ គឺថ្លៃជាងពេលមុន?
២- មានឯកសារជាក្រដាស់ស្នាមមែន = តែបើជនសង្ស័យគេចខ្លួនក៏សមត្ថកិច្ចពិបាករកឃើញដែរ?
៣- ជាចរិតរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមទោះជារឿងអីក៏ដោយក៏ចោទមកលើរាជរដ្ឋាភិបាលកម្ពុជា = តែទស្សនៈមហាជនមិនជឿតាមទេ?
៤- អាអ្នកហែហមនិងកាន់ជើងទណ្ឌិតមេឧទ្ទាមជ្រុលនិយម = តែងតែនិយាយចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់ករណី?
៥- ផលស្រូវបើបានមកហើយប្រញាប់លក់ព្រមៗគ្នា = វានឹងចុះថោកជាមិនខាន?
៦- សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សផង ជាប្រធានព្រឹទ្ធសភាផងនិងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផង = ម៉េចបានជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាជារបបផ្តាច់ការ?
៧- ថានៅកម្ពុជានឹងមានបដិវត្តន៍កើតឡើង = លុះត្រាតែ តាហុក សាវណ្ណ មកដឹកនាំទើបមាន?
៨- បើគណបក្សប្រជាជនកម្ពុជាធ្វើបាបប្រជាជនដូចតាហុក សាវណ្ណ ថានោះ = គណបក្សប្រជាជនកម្ពុជានឹងគ្មានប្រជាជនបោះឆ្នោតគាំទ្រដល់ជាង៨៣%ទេ?
៩- ពាក្យចាស់ពោលថា មាន់ណាក្តតមាន់នោះពង = ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមតែងតែបង្កើតព្រឹត្តិការណ៍ចំឡែកៗដើម្បីដាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជា?
១០- ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ = បែរជាវិទ្យុប្រតិកិរិយាថាជាប្រាសាទកូនកាត់ខ្មែរ វៀតណាមទៅវិញ? ៕
ដោយ ៖ សិលា