ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ សំឡឹងមើលដំណើរពិភពលោក!

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានសំណេរនូវទស្សនៈនយោបាយ «សំឡឹងមើលដំណើរពិភពលោក!» សំដៅលើរដ្ឋបាលរបស់លោកត្រាំ ដោយលោកលើកថា ៖ 

«ផែនការ អាមេរិក ចង់ពង្រីកទឹកដី?»

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ប្រកាសចង់គ្រប់គ្រងទឹកដី ៣ កន្លែង គឺ៖

ទី១. ចង់ទិញ Greenland 

ទី២. យកព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ 

និងទី៣. យកប្រទេសកាណាដា ដាក់ជារដ្ឋចំណុះទី៥១។

១- ត្រាំ ចង់ទិញ Greenland ក្នុងតម្លៃ១០០លានដុល្លារ។ Greenland ជាដីកោះដ៏ធំមួយ និងជាតំបន់ស្វ័យ័តរបស់ប្រទេសដាណឺម៉ាក ដែលមានប្រជាជនរស់នៅជាង៥០ពាន់នាក់។ ត្រាំ ថា បើដាណឺម៉ាក មិនព្រមលក់ នោះអាមេរិកនឹងដាក់សម្ពាធសេដ្ឋកិច្ចតាមរយៈការតម្លើងពន្ធ។ Greenland មានភោគទ្រព្យ និងជាច្រកនាវាចរប៉ូលខាងលើ។ អាឡឺម៉ង់ និងបារាំង បានព្រមាន ត្រាំ លើបំណងចង់ទិញ Greenland នេះ។

២- ករណី ត្រាំ ចង់យកព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ និងចង់យក កាណាដា ដាក់ជារដ្ឋចំណុះទី៥១ យើងបន្តតាមដាន។ ត្រាំ ថា អាមេរិក ចំណាយលុយរាប់ពាន់លានដុល្លារជួយវិស័យការពារជាតិ កាណាដា។ រឿងនេះ ទំនងជាមិនអាចទេ?

៣- តាមប្រវត្តិសាស្ត្រ ករណី សហរដ្ឋអាមេរិក ទិញទឹកដី គឺមិនមែនជារឿងថ្មីទេ។

– ឆ្នាំ១៨០៣ អាមេរិកទិញ រដ្ឋ Louisiana ពីប្រទេសបារាំង តម្លៃ ៣០០លានដុល្លារ

– ឆ្នាំ១៨១៩ អាមេរិកទិញ រដ្ឋ Florida ពី ប្រទេសអេស្ប៉ាញ

– ឆ្នាំ១៨៦៧ អាមេរិកទិញ រដ្ឋ Alaska ពីប្រទេសរុស្សី តម្លៃ ៧.២ លានដុល្លារ។

*** ពិភពលោក ក្នុងសករាជថ្មី ជាអ្វី? សុំបន្តតាមដានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖