ម៉ាស៊ីនយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដឹកអ្នកដំណើរ១០៤នាក់ រួមទាំងក្រុមពហុនិកា ហោះហើរពីទីក្រុង News Orleans ទៅកាន់ Orlando កាលពីថ្ងៃទី២៨ បានផ្ទុះម៉ាស៊ីលស្លាប់ នៅកណ្តាលអាកាស ធ្វើឲ្យអ្នកដំណើរ ភ័យស្លន់ស្លោ មុខស្លេតគ្រប់គ្នា។
ការផ្ទុះបង្កឲ្យមានសម្លេង ឬខ្លាំង ហើយអ្នកអង្គុយក្បែរបង្អូនបានមើលឃើញយ៉ាងច្បាស់ពីហេតុការខាងលើ ។ ភ្លាមៗនោះឧប្បករណ៍សង្គ្រោះបឋមនៅលើយន្តហោះ ដូចជាបំពងអុកស៊ីហ្សែនបានធ្លាក់ចុះមក ធ្វើឲ្យដំណើរ មិនអាចទប់អារម្មណ៍ភ័យខ្លាចបានឡើយ ។
អាកាសយានឹកបានសម្រេចចុះចត់ជាបន្ទាន់់ នៅក្នុងស្រុក Pensacola ដោយសុវត្ថិភាព មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។
កន្លងមក ក៏មានយន្តហោះអាមេរិកផ្ទុះដូចគ្នានោះដែរ ពេលទើបតែហោះហើរផុតដីប៉ុន្មានម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិ Philadelphia ។ ហេតុការណ៍ខាងលើបានធ្វើឲ្យអាកាសយានឹកសម្រេចឲ្យយន្តហោះចុះវិញ នៅលើវាយស្មៅហួសផ្លូវហោះហើរ ។ អ្នកដំណើរទាំង១៤៩នាក់ មានសុវត្ថិភាព ៕ ម៉ែវ សាធី