ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សី កែវនិងប្រជាការពារដែលធ្វើការល្បាតនៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនៅពេលយប់បានឃាត់ ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញា គាស់ផ្ទះមុនពួកគេធ្វើសកម្មភាព។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២ នាក់ខាងលើវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីរិទ្ធិ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់-ខណ្ឌ ឫស្សីកែវ។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា មុនឈាន ដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺកម្លាំងរបស់លោកនិងប្រជាការពារសង្កាត់ តែងតែចេញល្បាតជារៀងរាល់ថ្ងៃនៅក្នុង ភូមិសាស្រ្តរបស់ខ្លួនក្នុងគោលបំណងរក្សា សន្តិសុខជូនប្រជាពលរដ្ឋ។ លុះដល់វេលា ម៉ោងទៀបភ្លឺកម្លាំងបានជិះម៉ូតូដល់ចំណុច ផ្លូវបេតុងក៏ឃើញជនសង្ស័យម្នាក់អង្គុយ លើម៉ូតូស្គូពីក្នុងទីកន្លែងងងឹតដោយមាន ការសង្ស័យក៏ចុះទៅឃាត់និងសួរនាំទើប គេឆ្លើយថា រង់ចាំមិត្តភក្តិ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ខណៈសមត្ថកិច្ចធ្វើការដេញដោលជជីក សួរជនសង្ស័យម្នាក់នោះក៏បានឆ្លើយប្រាប់ ត្រង់ថាគូកនម្នាក់ទៀតបានចូលក្នុងបុរីគោល បំណងគាស់ផ្ទះលួចយកទ្រព្យសម្បត្តិតែ សកម្មភាពខាងលើនេះត្រូវបានសមត្ថកិច្ច ធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ក្នុងចំណោមជនសង្ស័យទាំង២នាក់ ខាងលើសមត្ថកិច្ចបញ្ជាក់ថា ម្នាក់ឈ្មោះ មាន សុផានិត ជាមុខសញ្ញាចាស់ហើយពី មុនក៏ធ្លាប់ជាប់ពន្ធនាគារចំនួន២លើកផង ដែរ ។
ជនសង្ស័យទាំង២នាក់នេះមានឈ្មោះ ទី១.សាន រាជ្យ អាយុ១៩ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ និងទី១.មាន សុផានិត អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះម្តុំវត្តនាគវ័ន ៕ អារុណរះ