ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូរ៉ឺម៉កកង់បីពីខណ្ឌសែនសុខត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅចាប់ជាប់៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកងបីពីខណ្ឌសែនសុខ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ខណៈម្ចាស់តាមទាន់កំពុងដោះលាបថ្នាំដើម្បីបំបាត់ភស្តុតាង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីផ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០៤នាក់នេះ ទី១មានឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់ភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិសំឡី ឃុំសឡី ស្រុកកំពង់រ៉ូ ខេត្តស្វាយរៀង ។ ទី២ឈ្មោះ គង់ សាវី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរអូសត្រី ស្នាក់នៅភូមិអណ្តូង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិពត់ស ឃុំពត់ស ស្រុកទន្លេបាទី ខេត្តតាកែវ ទី៣ឈ្មោះ សួន លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកចាក់ធុងប៉ាស់ ស្នាក់នៅភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើត ភូមិអារីក្ស័ត្រ ឃុំអារីក្ស័ត្រ ស្រុកអារីក្ស័ត្រ ខេត្តកណ្តាល និងទី៤មានឈ្មោះ ហេង គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជុសជុលម៉ូតូស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករការខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតទួលស្វាយព្រៃទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ឌួង សិលា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា កាលពីយប់ម៉ោងប្រហែលជា១២ គាត់បានទុកម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍សេរីឆ្នាំ២០១៧ឡើងតែម ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AJ.4124 នៅមុខផ្ទះដោយចាក់សោត្រឹមត្រូវ ហើយក៍ចូលផ្ទះសំរាកលុះដល់វេលាម៉ោង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ រូបគាត់ភ្ញាក់ពីដំណេកចេញមកខាងក្រៅ ស្រាប់តែមិនឃើញម៉ូតូរ៉ឺម៉ក ទើបដឹងថា មានគេលួច ។ ពេលនោះគាត់ក៏ពុំបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីទេ បាននាំគ្នាដើរកដល់ភូមិអណ្តូងថ្មី សង្កាត់គោករការ ក៏ប្រទះឃើញគេកំពុងតែដោះរ៉ឺម៉កលាបថ្នាំដោយជនរងគ្រោះចំណាំបាន ទើបរាយការណ៍ទៅនគរបាលប៉ុស្តិ៍គោករការឲ្យជួយអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៤នាក់នេះតែម្តង ។

សមត្ថកិច្ចប៉ុស្តិ៍គោករការបានអោយដឹងថា បន្ទាបពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងបានចុះទៅដល់កន្លែងខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាងគឺរ៉ឺម៉កម៉ូតូជនរងគ្រោះ និងទាក់ទងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីអោយមកទទួលយកទៅចាត់ការបន្ត ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី និងកសាងសំណុំរឿងបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ តុង សីហា
6

5

4

3

2

1

7


ចែករំលែក៖