ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងសាកកម្លាំងគ្នារងការខូចខាតទាំងសងខាង នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្យចំនួន៣នាក់រងរបួសធ្ងន់នៅក្រុងបានលុង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៧នឹង៥០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋានជាងដា ស្តិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។

សមត្តកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបររថយន្ត ម៉ាកតូយូតាពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២F.៨១៦១ បើកពីកើតទៅលិចដែលមានឈ្មោះ កាន់ សំភ័ស្ភ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។(រងរបួសធ្ងន់) អ្នកបើកបររថយន្តម៉ាកតូយូតាមួយបាំងកន្លះ ពណ៍ខ្មៅ អត់ស្លាកលេខ បើកបរពីកើតទៅលិច មានឈ្មោះ ថាន់ អូភីភេទប្រុសអាយុ៥៦ឆ្នាំជនជាតិឡាវ រស់នៅភូមិទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(របួសធ្ងន់)អ្នករួមដំណើរឈ្មោះ ថាន ចយណយ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិឡាវ(របួសធ្ងន់) ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្ត២គ្រឿងនេះបើកបរបញ្ច្រសទិសគ្នាមកដល់កន្លែងកើតហេតុ ក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២នោះខូចខាតទាំងស្រុងផ្នែកខាងមុខចំណែកមនុស្សទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿងត្រូវបានសមត្តកិច្ចអូសយកទៅរក្សាទុកនៅការិយាយល័យនគបាលចរាចរណ៍ខេត្តរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕ វុទ្ធឦសាន

4

3

2

1

5


ចែករំលែក៖