ព័ត៌មានទាន់ហេតុការណ៍៖

យក្សពីរនៅអង់គ្លេស និងអេស្ប៉ាញបន្តឈ្នះ ខណៈយក្សនៅបារាំងចាញ់ជាលើកដំបូង

ចែករំលែក៖

ចាប់តាំងពីបើករដូវកាលដំបូងមកក្រុម យក្សរបស់អង់គ្លេស Manchester City និង ក្លិបធំ Barcelona នៅប្រទេសអេស្ប៉ាញបាន បន្តទម្រង់លេងល្អ១០០ភាគរយគឺឈ្នះរហូត ប៉ុន្តែក្រុមជើងខ្លាំង Paris Saint-Germain របស់បារាំងបែរជាបរាជ័យជាលើកដំបូងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ។

ក្លិបបាល់ទាត់ Manchester City បាន បំបាក់ក្រុមញញួរធំ West Ham ដោយលទ្ធ ផល 3-1 នៅក្នុងទឹកដីរបស់ខ្លួនដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Raheem Sterling ២គ្រាប់ និងកីឡាករ Fernandinho តែតបញ្ចូលទីមួយគ្រាប់។ ចំណែកក្រុម ភ្ញៀវរកបានមួយគ្រាប់ដោយកីឡាករ Michail Antonio ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្ប៉ាញ Pep Guardiola ក្នុងចំណោម៣ប្រកួតនៅ ក្របខ័ណ្ឌអង់គ្លេស Premier League ក្រុម Manchester City ទទួលបាន៩ពិន្ទុហើយកំពុងតែឈរលំដាប់ថ្នាក់លេខ១ ។

ចំណែកក្រុម Barcelona ម្ចាស់ជើងឯក អេស្ប៉ាញ La Liga ចាស់ក៏ពុំទាន់ស្គាល់បរា ជ័យនៅឡើយក្នុងក្របខ័ណ្ឌកំពូលរបស់ ខ្លួន ។ ប្រកួតចុងក្រោយពួកគេបានយកឈ្នះលើក្រុម Athletic Bilbao ដោយ លទ្ធផល 1-0 ដែលធ្វើបានសម្រេចដោយ កីឡាករ Ivan Rakitic ។ ពួកគេទទួលបាន៦ ពិន្ទុពេញក្នុងចំណោម២ប្រកួតដោយលើក ទី១បានយកឈ្នះលើក្រុម Real Betis ដោយលទ្ធផល 6-2 ។ បច្ចុប្បន្នក្រុម Barcelona កំពុងឈរលំដាប់លេខ២ ពីក្រោម ក្រុមលេខមួយ Las Palmas ដែលទើបតែ សំពងក្រុម Granada ដោយលទ្ធផល 5-1 កាលពីថ្ងៃអាទិត្យផងដែរ ។

នៅក្នុងប្រទេសបារាំងឯណោះវិញម្ចាស់ជើងឯក៤សម័យជាប់ៗគ្នា Paris Saint-Germain បានទទួលបរាជ័យជាលើកដំបូង ពេលធ្វើដំណើរទៅទឹកដីរបស់ក្រុមMonaco ដោយលទ្ធផលចាញ់យ៉ាងអាម៉ាស់ 3-1។

កាលពីរដូវកាលមុនក្រុម Paris St Ger-main ប្រកួតចាញ់តែ២ដងប៉ុណ្ណោះ ហើយ ឈ្នះជើងឯកដោយលើសពិន្ទុក្រុមលេខ២ ដល់ទៅ៣១ពិន្ទុ។ ចំណែកក្រុមMonaco ឈរចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលចាស់ ហើយក្រោយឈ្នះក្រុម Paris St Ger- main ពួកគេកំពុងតែឈរកំពូលតារាង៕ ណារាជ

se

ds3

dds


ចែករំលែក៖