ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកនិងកូនតូច០២នាក់បានស្លាប់ រីឯម្ដាយរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្របង្កឡេីងដោយបុរសម្នាក់ដែលស្រវឹងស្រា កម្រិតអាល់កុល0,46Mg/l

ចែករំលែក៖

    ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងបំផុត នៃគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យភាគីម៉ូតូជិះដោយគ្រួសារមួយមានគ្នា០៤នាក់ (ឪពុកនិងកូនតូច០២នាក់បានស្លាប់ រីឯម្ដាយរងរបួសធ្ងន់ ) បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១៧:៣៥នាទីល្ងាច ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    តាមកាមេរ៉ាវីដេអូសុវត្ថិភាពរបស់ប្រជាពលរដ្ឋបានឲ្យឃេីញថា មុនពេលកើតហេតុរថយន្តបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏រេចង្កូតមកខាងឆ្វេងបានបុកម៉ូតូពេញមួយទំហឹងបណ្ដាលឲ្យបោកដួលតែម្ដង ដោយបណ្ដាលឲ្យអ្នកជិះម៉ូតូឪពុកប្រពន្ធនិងកូនតូច០២នាក់សរុបមនុស្ស០៤នាក់ក្នុងនោះបណ្តាលឲ្យស្លាប់ កូនតូចប្រុស០១នាក់នៅកន្លែកើតហេតុ ។ ចំណែក០៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។ លុះបញ្ជូនទៅដល់មន្ទីរពេទ្យឪពុកនិងកូនតូចភេទស្រី០២នាក់បានស្លាប់ទៀត។ចំណែកម្តាយក៏កំពុងសង្រ្គោះបន្ទាន់។  

    ក្នុងករណីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានបញ្ចាក់ថា បណ្ដាលមកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើករថយន្តជាលទ្ធផលមានកម្រិតអាល់កុល0,46Mg/l ។ 

    សមត្ថកិច្ចបានបញ្ចាក់ទៀតថា ភាគីរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 អ្នកបើកបរមានឈ្មោះ សុខ សម្បត្តិ  ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសស្រាល ឃាត់ខ្លួនប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។ 

២/ ភាគីម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។

-អ្នករួមដំណើរពុំទាន់ស្គាល់អត្តសញ្ញាណ ។

    ចំពោះសម្ភារ: រថយន្តនិងម៉ូតូរងការខូចខាតធ្ងន់ បច្ចុប្បន្នអ្នកបើករថយន្តត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយកមកសាកសួរអនុវត្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីការស្រាវជ្រាវស្វែងរកសាច់ញាតិដេីម្បីមកទទួល យកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖