ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី​ ទំព័រហ្វេសប៊ុក RFA ផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងមន្ត្រីបរិស្ថានហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅឃុំរយ៉លើដងជ័របោះក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រេចក្នុងភូមិសាស្ត្រខេត្ត

ចែករំលែក៖

ខេត្ត​មណ្ឌលគីរី​៖​ មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី​ នៅថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញសារ ព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុក RFA បានផ្សព្វផ្សាយ ព័ត៌មានមិនពិតទាក់ទងនឹងមន្ត្រីបរិស្ថានហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅឃុំរយ៉លើដងជ័របោះក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រេចក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។

មន្ទីរបរិស្ថាន សូមបញ្ជាក់ជូនថា បុគ្គល យ៉ល់ ផ្លាន ជាសមាជិកសហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិ ដើមភាគតិចភូមិមេមុំ(កំពុងដំណើការ) ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានលួចសាង សង់រោងខុសច្បាប់ សម្រាប់ស្នាក់អាស្រ័យដងជ័រឡោះ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី ។ ផ្ទុយទៅវិញមិនត្រឹមតែដងជ័រឡោះទេ បុគ្គល យ៉ល់ ផ្លាន បានប្រព្រឹត្តបទល្មើស ប្រមាញ់ដោយដាក់អន្ទាក់ចាប់សត្វ ព្រៃដោយខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលផ្ទុយនឹងច្បាប់ហាមឃាត់ នៅហ្នឹងកន្លែងរោងស្នាក់របស់ បុគ្គល យ៉ល់ ផ្លាន (ដូចមានឃើញក្នុងរូប) មន្ត្រីឧទ្យានុរក្ស បានរកឃើញសំណាកសាច់សត្វព្រៃមួយចំនួន រួមមាន សាច់ជ្រូកព្រៃ (ភ្លៅ)ចំនួនមួយ មានទម្ងន់ប្រមាណ៣គ.ក្រ, ក្បាលជ្រូកព្រៃចំនួនមួយ មានសភាពដុតរោមកម្លោះច ក្រៀម និងសំណាកសាច់សត្វព្រៃមួយចំនួនទៀត។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានរកឃើញខ្សែអន្ទាក់ចាប់សត្វ ព្រៃប្រភេទដែក និងជ័រមួយចំនួន ព្រមទាំងឧបករណ៍កែច្នៃសម្រាប់ចងជាខ្សែអន្ទាក់ផងដែរ។ វត្ថុតាងទាំងអស់ត្រូវ បានមន្ត្រីឧទ្យានុរក្សដកហូត និងដុតកម្ទេចចោល ដែលជាហេតុធ្វើឱ្យបុគ្គលនេះ បានចងគំនុំ ចំពោះមន្ត្រីឧទ្យានុរក្ស ដែលបានអនុវត្តច្បាប់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ហេតុដូចនេះ បុគ្គល យ៉ល់ ផ្លាន បានចោទប្រកាន់មកលើមន្ត្រីមានសមត្ថកិច្ចខុសពីការពិតលើករណី ហាម ឃាត់មិនឱ្យដងជ័របោះទៅវិញ និងបានរាយការណ៍ព័ត៌មានភូតកុហក បោកប្រាស់ ដើម្បីបិទបាំងការប្រព្រឹត្តបទ ល្មើសរបស់ខ្លួន ជាមួយសារព័ត៌មានហ្វេសប៊ុកRFA ដែលផ្សាយខុសវិជ្ជាជីវៈ ដោយគ្មានប្រភពច្បាស់លាស់ មាន បំណងបោកប្រាស់ ប្រឌិត បំភ្លៃបំផ្លើស និងមានចេតនាញុះញង់ ធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការសាធារណៈ ដែលកំពុងអនុវត្តច្បាប់ ក្នុងបុព្វ ហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ករណីនេះ មន្ត្រីជំនាញបានចាត់វិធានការដោយបន្តតាមនីតិវិធីច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖