ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកម្ពុជា បញ្ជូនជនដៃដល់បាញ់សម្លាប់លោក លឹម គឹមយ៉ា ទៅឱ្យភាគីថៃហើយ តាមច្រកអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥នេះ ជនដៃដល់ ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលជាឃាតក បាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យនគរបាលភូមិន្ទថៃបន្តនីតិវិធី។ 

ការបញ្ជូនជនដៃដល់ ជនជាតិថៃរូបនេះ ធ្វើឡើង ក្រោមការអង្កេតដោយផ្ទាល់ពីសំណាក់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខកម្ពុជា។ 

សូមបញ្ជាក់ថា ៖ សំឡេងដែល ទណ្ឌិត សម រង្ស៊ី បង្ហោះផ្សាយថា សម្តេចតេជោ មានជាប់ពាក់ព័ន្ធនឹងករណី លឹម គឹមយ៉ា គឺជាសំឡេងក្លែងក្លាយ ដែលបង្កើតឡើងដោយ AI។

សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមកុំបន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះជាដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖