អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានតបសំបុត្រទៅកាន់អ្នក សិល្បៈវ័យក្មេងនៃក្រុមល្ខោនអូប៉េរ៉ាប៉េកាំងជាតិចិន ដើម្បីសម្តែងការជូនពរនិងការសួរសុខទុក្ខចំពោះអ្នកសម្តែងនិងបុគ្គលិកការងារទាំងឡាយក្នុងឱកាសខួប ៧០ ឆ្នាំនៃការបង្កើតក្រុមល្ខោន អូប៉េរ៉ាប៉េកាំងជាតិចិន។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងក្នុងសំបុត្រតបថា ចាប់តាំងពីក្រុមល្ខោនអូប៉េរ៉ាប៉េកាំងជាតិចិនត្រូវបានបង្កើតឡើងមក បានអនុវត្តជាក់ស្តែងនូវគោលនយោបាយផ្នែកសិល្បៈរបស់បក្ស ផលិតកម្មវិធីល្ខោនគំរូជាច្រើន និងបានលេចចេញធនធានមនុស្សសិល្បៈដ៏ឆ្នើមជាច្រើន ដែលបានបន្ថែមនូវភាពអស្ចារ្យដល់បុព្វហេតុល្ខោនហ៊ីរបស់ប្រជាជាតិចិន។ ឈរនៅទីចាប់ផ្តើមថ្មី សង្ឃឹមថាអ្នកទាំងអស់គ្នាបន្តវេនប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសនិងអ្នកមានឈ្មោះល្បីល្បាញ អនុវត្តទស្សនៈ”សិល្បៈដើម្បីប្រជាជន” ប្រកាន់ខ្ជាប់នូវការគោរពគុណធម៌និងសិល្បៈ រក្សាសុចរិតភាពនិងច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យសិល្បៈល្ខោនអូប៉េរ៉ាប៉េកាំងបញ្ចេញពន្លឺចែងចាំងក្នុងយុគសម័យជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការធ្វើឱ្យបុព្វហេតុវប្បធម៌និងសិល្បៈមានភាពរុងរឿង និងកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ក្រុមល្ខោនអូប៉េរ៉ាប៉េកាំងជាតិចិនជាក្រុមសិល្បៈថ្នាក់ជាតិក្រោមឱវាទក្រសួងវប្បធម៌និងទេសចរណ៍ចិន ពីមុនជាក្រុមល្ខោន អូប៉េរ៉ាប៉េកាំងចិនដែលបង្កើតឡើងកាលពីខែមករាឆ្នាំ ១៩៥៥ លោក Mei Lanfang ជាប្រធានក្រុមអាណត្តិទីមួយ។ នៅឆ្នាំ ២០០៧ បានប្តូរនាមជាក្រុមល្ខោនអូប៉េរ៉ាប៉េកាំងជាតិចិន។ ពេលថ្មីៗនេះ អ្នកសិល្បៈវ័យក្មេងនៃក្រុមល្ខោនអូប៉េរ៉ាប៉េកាំងជាតិបានសរសេរសំបុត្រទៅកាន់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីរាយការណ៍ពីសភាពការណ៍ពាក់ព័ន្ធនឹងសិល្បៈល្ខោនអូប៉េរ៉ាប៉េកាំង និងសម្តែងការប្តេជ្ញាចិត្តក្នុងតស៊ូប្រយុទ្ធដើម្បីអភិវឌ្ឍបុព្វហេតុល្ខោនអូប៉េរ៉ាប៉េកាំង និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន៕
ដោយ ៖ សិលា