ខេត្តព្រះសីហនុ ៖ អ្នកគ្រប់គ្រង Koh Russey Resort បើតាម (ភាសាពាណិជ្ជកម្ម) , គប្បីចាត់ទុកអតិថិជនជាស្តេច សម្រាប់ទទួលបដិសណ្ឋារកិច្ចផ្តល់សេវា ឬធ្វើតាមសំណូមពរពីអតិថិជន ព្រោះថា Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ តម្លៃក៏ថ្លៃសមរម្យ និងមានការឯកភាពគ្នាក្នុងតម្លៃដោយមិនគិតថា ថ្លៃ ឬមួយយ៉ាងណាទេ សំខាន់ Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ បានធ្វើឱ្យអតិថិជន ខកបំណង ឈានដល់ ប៉ះពាល់ដល់សុខភាព ពួកគាត់ត្រង់ថា ៖ អ្នកជួលបន្ទប់ស្នាក់នៅ គាត់សំណូមពរ ឱ្យដកក្លិន ដែលមានក្នុងបន្ទប់ ពីព្រោះគាត់ដែលជា អតិថិជន មានបញ្ហា អាឡាកសុី និងក្លិនក្រអូប ។ ទីបំផុត ! អតិថិជនសំណូមពរនិងប្រាប់រួចហើយ ព្រមទាំងឯកភាពគ្នាទៀត នៅតែមិនបានដកចេញ ធ្វើឱ្យគាត់ អាឡាកស៊ី ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
បើយោងតាមសំឡេងសាច់ញាតិរបស់អតិថិជនបានប្រាប់ទៅកាន់អ្នកគ្រប់គ្រង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ និយាយពីយ៉ាងច្បាស់ថា ៖ ចំណុចទីមួយគាត់បានកក់បន្ទប់ជាលក្ខណៈត្រឹមត្រូវតាមការឯកភាពគ្នា , ទីពីរគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា សូមប្រាប់ទៅអ្នករៀបចំបន្ទប់ផង ពីព្រោះពួកខ្ញុំអាឡាក់ស៊ីជាមួយក្លិនក្រអូប ឧទាហរណ៍ដូចជា, គ្រែក្រអូប ទៀនក្រអូប ស្អីនោះ មិនបាច់ដាក់មកទេ ! គាត់បន្តថា, គ្រាន់តែជូត ដោយមិនបាច់បាញ់ប្រាយ និយាយរួមដូចជាទានក្រអូបអីជាដើម ដែលមានដាក់ក្នុងបន្ទប់ទឹកមិនបាច់ដាក់ទេ។
សាច់ញាតិរបស់អតិថិជនបានរំលឹកបន្តទៀតថា ៖ សូមជម្រាបសួរបង ! សូមបញ្ជាក់ជូនបងម្ដងទៀតពាក់ព័ន្ធ ជាមួយនឹងបញ្ហាក្លិន កុំឱ្យមានបាញ់ក្លិនក្រអូប ទៀនក្រអូបអី ប្រេងក្រអូបអី គឺយកចេញ ពីបន្ទប់របស់ខ្ញុំ នឹងជួយសម្អាតធម្មតា។ គាត់បន្តថា ៖ ហើយមួយទៀតចាំមើលសុំទឹក ទឹកចម្រោះថែម ដោយសារពួកគាត់ពីរបន្ទប់នឹង ងាយ រងបញ្ហាអាឡាក់សុី គឺងាយអាឡាក់ស៊ីចំពោះក្លិនទាំងនោះ ដូច្នេះត្រូវការទឹកបន្ថែមដោយសារគាត់ត្រូវការប្រើច្រើន ។
សូមបញ្ជាក់ថា ៖ បើតាមការរៀបរាប់ពីអតិថិជន គាត់បានជួលស្នាក់នៅក្នុងតម្លៃពេញ១យប់ ៣១០ដុល្លារ ចំនួនពីរបន្ទប់ ហើយចំពោះតម្លៃនេះ គាត់គិតថាមិនច្រើនទេ សម្រាប់សណ្ឋាគារលំដាប់ផ្កាយប្រាំ ដោយសារគាត់ចូលចិត្តមកលំហែកាយ ស្រូបយកខ្យល់បរិសុទ្ធ ជាមួយធម្មជាតិ ដ៏ស្រស់បំព្រងនៃសមុទ្រខ្មែរ ចង់បានដូចអ្វីដែលខាង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ បានផ្សព្វផ្សាយលើផេកផ្លូវការរបស់ខ្លួន។ ប៉ុន្តែចុងក្រោយ ! ត្រឹមតែឲ្យដកក្លិនក្រអូប ដូចដែលបានប្រាប់ពីមុន និងប្រាប់ជាបន្តបន្ទាប់ បែរជាមិនបានបំពេញកាតព្វកិច្ចមួយនេះ ធ្វើឱ្យគាត់ត្រូវទទួលរងប៉ះពាល់សុខភាពគឺ បញ្ហា អាឡាក់សុី ! គាត់បន្តទៀតថា ៖ បើមានបញ្ហាសុខភាពហើយ តាមរយៈម្ចាស់អ្នកគ្រប់គ្រងមិនបានចាត់ចែងឲ្យដកកិ្លនក្រអូបចេញ យ៉ាងហោចណាស់ក៏ធ្វើការពិចារណាចំពោះតម្លៃ ត្រូវfreeឲ្យ ឬដកក្នុងតម្លៃណាមួយ ។ ផ្ទុយទៅវិញគិតតម្លៃពេញ បានត្រឹមតែចេញសេវា ថ្លៃជិះកាណូតចំនួន 80 ដុល្លារត្រឡប់មកវិញតែប៉ុណ្ណោះ។ នេះហើយជាចំណុចដែលអតិថិជនយល់ឃើញថា ភាពទំនួលខុសត្រូវរបស់អ្នក គ្មានចំពោះអតិថិជន ។
ពាក់ព័ន្ធបញ្ហានេះ អ្នកគ្រប់គ្រង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ ត្រង់ថាហេតុអ្វីមិនបានដកក្លិនក្រអូបតាមអតិចិជនសំណូមពរ ? តាមទូរសព្ទនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោក ម៉ន បានបញ្ជាក់ថា, ពិតជាមានភ្ញៀវមកស្នាក់នៅ resort របស់គាត់ អ្វីដែលគាត់សំណូមពរឲ្យដកក្លិនក្រអូបនោះ ខាងខ្ញុំបានបំពេញរួចហើយ ប៉ុន្តែដល់ឮថាគាត់អាឡាក់សុី នោះអាចគាត់មកពីកន្លែង ស្បារ ព្រោះអីបញ្ហាក្លិននោះខាងខ្ញុំបានដករួចអស់ហើយ ។ លោកបន្តថា ៖ ទោះជាខ្ញុំបានគិតប្រាក់គ្រប់ចំនួនតាមគោលការណ៍តម្លៃ ប៉ុន្តែខ្ញុំបានបំពេញកាតព្វកិច្ច ជួយចេញថ្លៃសេវាកប៉ាល់ឱ្យគាត់ត្រឡប់ទៅវិញផងដែរ។
ទោះជាមានការលើកឡើងពីម្ចាស់ ឬអ្នកគ្រប់គ្រង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ បែបនេះក៏ដោយ ប៉ុន្តែអតិថិជនបានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរសព្ទថា ៖ ខាង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ មិនបានដកក្លិនក្រអូបតាមសំណូមពររបស់ពួកគាត់ឡើយ។ ពិតជាមិនបានដកមែន ទើបធ្វើឲ្យពួកគាត់រងនូវបញ្ហាអាឡាក់សុី ! ។
ពួកគាត់បានលើកឡើងថា, ដំបូងខ្ញុំចាប់អារម្មណ៍បំផុតចំពោះការផ្សព្វផ្សាយលើផេកផ្លូវការរបស់ Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ ដូចជាមានពាក្យថា ៖ -ភ្ញាក់ឡើងជាមួយនឹងសម្លេងទឹករលកបក់បោក និងពន្លឺនៃព្រះអាទិត្យស្រាងៗពីប្រភេទបន្ទប់ Beach Pavilion នៅរីសតកោះឬស្សី! ជាមួយនឹងទំហំធំទូលាយ 50ម៉ែត្រការ៉េ បន្ទប់នេះស័ក្តសមបំផុតសម្រាប់ការស្នាក់នៅពីរនាក់មនុស្សជាទីស្រឡាញ់។ កក់ការស្នាក់នៅរបស់អ្នកនៅទីនេះ !
-ស្រូបយកពន្លឺព្រះអាទិត្យ និងរីករាយជាមួយអាងហែលទឹកដែលហ៊ុំព័ទ្ធដោយរុក្ខជាតិត្រូពិចដ៏ខៀវស្រងាត់ ជាមួយនឹងទេសភាពឆ្នេរឯកជនដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាតនៅរីសតកោះឬស្សី! កក់ការស្នាក់នៅរបស់អ្នកនៅទីនេះ !
ចុងក្រោយ Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ អត់មានពេទ្យ ដែលត្រូវចាត់ចែង សម្រាប់ការពារសុខភាព ណាមួយចំពោះអតិថិជន ដែលមានបញ្ហាជំងឺត្រូវសង្គ្រោះបន្ទាន់នោះតើត្រូវ សង្គ្រោះដោយរបៀបណា ? ៕
ដោយ៖ សិលា