ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាឱ្យមន្ដ្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅមូលដ្ឋានខណ្ឌទាំង១៤ជូនពលរដ្ឋ ដើម្បីបង្ការជំងឺគ្រុនឈាម ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគិតគូរពីបញ្ហាសុខភាពសាធារណៈជូនពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននៅដើមខែមករា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបន្ដបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាម ជូនពលរដ្ឋឱ្យបានល្អប្រសើរខណៈជំងឺគ្រុនឈាម កំពុងផ្ទុះឡើងវិញនៅកម្ពុជា ។
ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅនៅថ្ងៃអាទិត្យ ១២ ខែមករា ឆ្នាំ២០២៥ បានចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។
មន្ដ្រីជំនាញខណ្ឌច្បារអំពៅ បានបញ្ជាក់ថា៖ប្រជាពល រដ្ឋនៅសង្កាត់ច្បារអំពៅទី១និងសង្កាត់ច្បារអំពៅទី២បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់។
ចំណែកឯរដ្ឋបាលខណ្ឌចំការមនវិញ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពី ឯកឧត្ដម ឃួង ស្រេង អភិ បាលរាជធានី ភ្នំពេញ បានគិតគូរពីបញ្ហាសុខភាពសាធារ ណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូសនៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់។
ការបាញ់នេះដោយមានការចូលរួមពីកម្លាំងខណ្ឌ ៣នាក់កម្លាំងសង្កាត់-ភូមិសរុប ១៥នាក់,អ្នកបាញ់ថ្នាំ២នាក់នៅវេលាម៉ោង១៧នឹង០០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅតាមបណ្តាភូមិ១ ភូមិ២ ក្នុងសង្កាត់ផ្សារដើមថ្កូវ និងភូមិ៩ ភូមិ១៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ។
ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន ០២ គ្រឿង ប្រេងម៉ាស៊ូតចំនួន ៤០លីត្រ សាំង ១៥លីត្រ ថ្នាំមូសចំនួន ០៣កំប៉ុង។ នៅវេលាម៉ោង២១នឹង ៥០នាទីថ្ងៃខែឆ្នាំដដែល ក្រុមការងារបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមនបានបញ្ចប់ការបាញ់ថ្នាំនៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។នៅវេលាម៉ោង២១ នឹង០០នាទីថ្ងៃទី១១ខែមករាឆ្នាំដដែលនេះក្រុមការងារបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមនបានបញ្ចប់នៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមនបានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់ រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់បងប្អូនអាជីវករ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យកម្លាំងចុះបាញ់ថ្នាំសម្លាប់មូល តាមបណ្តោយផ្លូវរថភ្លើង បានចំនួន៣ភូមិ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅវេលាម៉ោង ១៩:០០យប់។ នៅយប់ថ្ងៃសៅរ៍ទី១១ ខែមករា ឆ្នាំ២០២៥
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកាភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងរបស់សង្កាត់ចាក់អង្រែលើ បានចុះបាញ់ថ្នាំសម្លាប់មូស ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតានូ និងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះបាញ់បាន :ភូមិព្រែកតានូ មាន៤៣៧ ខ្នងផ្ទះភូមិព្រែកតានូ១មាន២៧៥ខ្នងផ្ទះ។
ជាមួយគ្នានេះដែរលោកវិជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសយខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា៖នៅដើមខែមករានេះចាប់ពីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ មណ្ឌលសុខភាពគីឡូម៉ែតលេខ៦ បានសហកាណ៍ជាមួយសង្កាត់ ភូមិចុះបាញ់ថ្នាំសម្លាប់ តាមប្រឡាយ ភូមិ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌ ឫស្សីកែវ ។លោកបន្តថា៖សកម្មភាពការងារល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានការចូលរួមពីការិយាលយ័ សុខាភិបាល មេគង្គ និងមណ្ឌលសុខភាពគីឡូម៉ែតលេខ ៦ រួមសហការណ៍ជាមួយសង្កាត់ ភូមិ ចុះបាញ់ថ្នាំសម្លាប់ មូសតាមប្រឡាយ ភូមី នៅសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។សកម្មភាពការងារនៅថ្ងៃអាទិត្យទី៥ខែមករា ឆ្នាំ២០៥កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួម ពីមន្ទីរបង្អែកចិនសែន សុខបានចុះបាញ់ថ្នាំសម្លាប់មូស ពីប្រឡាយ ជិត កាំកូ រហូតដល់ប្រឡាយបុរី អង្គរ ភ្នំពេញ និងភូមិនៅក្នុងសង្កាត់ទួលសង្កែទី២ចាប់ពីសាលា អូស្ត្រាលី អន្តរជាតិ ដល់សាលាសង្កាត់ ទួលសង្កែ ទី២។សកម្មភាពការងារថ្ងៃថន្ទ័ទី៦ខែមករាឆ្នាំ២០២៥កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានកាចូលរួមពីការិយាលយ័ សុខាភិបាល មេគង្គ បានសហការណ៍ជាមួយសង្កាត់ ភូមិ ចុះបាញ់ថ្នំសម្លាប់មូស តាមប្រឡាយ និងភូមិ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ។
នៅថ្ងៃទី៨មករាមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិនសែនសុខនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបាញ់ថ្នាំមូសនៅប្រឡាយបូរីពិភពថ្មីសែនសុខនិងប្រឡាយក្រោយផ្សារAEON2 ៕
ដោយ ៖ សំរិត