ព័ត៌មានទាន់ហេតុការណ៍៖

មិចស៊ីកូរកឃើញផ្លូវក្រោមដីដឹកជញ្ជូនគ្រឿងញៀននៅអាមេរិក

ចែករំលែក៖

មន្ត្រីមិចស៊ីកូបានប្រកាសឲ្យដឹងថា បានរកឃើញផ្លូវក្រោមដីអាថ៌កំបាំងមួយតភ្ជាប់ពីរដ្ឋ Sorona ភាគខាងលិចប្រទេសនេះចូលទៅកាន់រដ្ឋ Arizona របស់អាមេរិក ។

តាមគណៈបកម្មាធិការសន្តិសុខជាតិមិចស៊ីកូបានឲ្យដឹងថា ផ្លូវសម្ងាត់ក្រោមដីនេះ មានប្រវែង ៣១,៥ម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវនៅក្នុងទឹកដីអាមេរិកប្រវែង៣០ម៉ែត្រ ។ ផ្លូវក្រោមដី ដែលបានជីករួចប្រើប្រាស់ ឈើដើម្បីទល់ដីកុំឲ្យបាក់ ។ ផ្លូវក្រោមដីខាងលើ ទើបតែជីកមិនទាន់ដល់គោលដៅនៅឡើយ ។

ប៉ូលិសមិចស៊ីកូ បានរកឃើញរូបក្រោមដីខាងលើក្រោយពេលស្រាវជ្រាវពីបំពង់បង្ហូតទឹក«ឡូ» ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយក៏មានមានសភាពខុសប្រក្រដីនោះក្បែរនោះ ។

មន្ត្រីអាមេរិក និងមិចស៊ីកូ តែងតែរកឃើញផ្លូវក្រោមដីនៅតាមព្រំដែនសម្រាមដឹកជិញ្ជូនគ្រឿងញៀន ឬបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក ។

កាលពីខែមេសាកន្លងមក មន្ត្រីអាមេរិក ក៏បានរកឃើញផ្លូវក្រោមដីប្រវែង៨០០ម៉ែត្រ តភ្ជាប់ពីតំបន់ Tijuana ក្នុងរដ្ឋ Baja California ទៅកាន់តំបន់ Otay Mesa ស្ថិតនៅក្នុងទីក្រុង San Diego រដ្ឋការលីហ្វ័រនីញ៉ាអាមេរិក គឺជាផ្លូវក្រោមដីវែងបំផុតមិនធ្លាប់មានពីមុន ៕ ម៉ែវ សាធី

 

duong-ham-buon-ma-tuy-xuyen-bien-gioi-bat-dau-tu-tu-quan-ao-bb-baaadHUknU 2908_duong_ham

 

 


ចែករំលែក៖